+855 16 757 168     samnob@keiladaily.com
KD Logo

ខាំ ខ្លានាង ថា បើគ្មានអាជីពប្រដាល់ ជីវភាពគេប្រហែលពិបាកខ្លាំង

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 145

អ្នកប្រដាល់គុនខ្មែរទម្ងន់ស្រាលមាឌល្អិតចិត្ត ធំ ខាំ ខ្លានាង រៀបរាប់ថា ក្រោយ ដើរលើវិធី ប្រដាល់ ប្រមាណជិត ១០ ឆ្នាំ អាជីពឡើង រេញ មួយនេះ បានជួយសម្រូលជីវភាព របស់ ខ្លួន បានច្រើន បើទោះ បីពុំសូវ ធូរធារ ខ្លាំង ដូចគេ យ៉ាងណាក្ដី។ ជើង ខ្លាំង ទម្ងន់ ៥១គីឡូក្រាម រូបនេះ បន្ថែមថា ប្រសិនជា ខ្លួនមិនចាប់វិស័យក្បាច់គុនមួយនេះនោះទេ ប្រហែលរូបគេ អាច នឹង មានជីវភាព យ៉ាប់យ៉ឺនខ្លាំង ជាង សព្វថ្ងៃ ។


កូនសិស្ស អតីតជើង ខ្លាំង បឺត សំខាន់ ពន្យល់បែបនេះ ៖"និយាយ ទៅ វ៉ៃប្រដាល់បានធ្វើឲ្យយើង មានថវិកា អាច យកទៅចិញ្ចឹមគ្រួសារបាន។ និយាយ ទៅ ខ្ញុំបានប្រដាល់ដែរ បើអត់ ការងារ និយាយទៅ ក៏រាង ពិបាកដែរ ពីព្រោះ មួយខែៗ រកមិនបានដូចប្រដាល់ ដែរ បង។ និយាយទៅ ខ្ញុំបើអត់ប្រដាល់ នឹង ពិបាកខ្លាំង មែនទែន។ អាចនឹង ចាយអត់គ្រប់ ព្រោះពេល យើង បានប្រដាល់ អាច វ៉ៃលំដាប់ជាមួយ ថៃចឹង យើង បានតម្លៃខ្លួនគួរសមដែរ ។ ចឹង យើង អាចរកលុយ ល្មមៗបាន។ មួយខែ ខ្ញុំវ៉ៃបានពីរដង។ និយាយទៅ ខ្ញុំអត់មានអ្វីទេ ចាប់តែអាជីពប្រដាល់មួយទេ”។

អ្នកស្នងគុនខ្មែរមានឈ្មោះបោះសំលេងរូបនេះ អះអាង ថា រូបគេ នៅតែបន្ត ចិញ្ចឹមចិត្ត ប៉ងសាងប្រជាប្រិយភាព ឲ្យកាន់តែល្បីល្បាញជាង នេះ ហើយរំពឹង ក្លាយជា អ្នកបណ្ដុះបណ្ដាធនធានគុនខ្មែរ មួយរូប នាថ្ងៃអនាគត ក្រោយខ្លួន ចូលនិវត្តន៍ពីវិថីសង្វៀន។

ខ្លានាង បន្ត ៖”និយាយទៅ ក្ដីស្រមៃ ខ្លួន ស្រលាញ់ខ្លាំង ណាស់ ខាងប្រដាល់។ ព្រោះចង់ហាត់កាន់តែ ខ្លាំង និង ចង់ល្បីដូច ប៉ាគីអាវ អីចឹង ។ ហើយដល់ពេលយើង ចាស់ទៅ ក៏អាចធ្វើជាគ្រូបង្វឹក ឬ អាជ្ញាកណ្ដាល អីដែរ ប្រសិនជា យើង អត់ការងារអ្វីធ្វើ”។


គួរ ដឹង ដែរ ថា ខាំ ខ្លានាង ផ្ដើមប្រឡូកអាជីព ប្រដាល់ នាអំឡុង ឆ្នាំ ២០១០ និងកំពុងហ្វឹកហាត់ នៅក្លិបប្រដាល់ រ៉ាហាប់ស្វាយប៉ាក ដែល បង្វឹកដោយគ្រូ បឺត សំខាន់។ អ្នកប្រយុទ្ធ ទម្ងន់ស្រាល រូបនេះ ក៏ទើប សាងស្នាដៃដ៏កក្រើក ដោយ ផ្ដួ លកីឡាករ ថៃ អប់សៃ ឲ្យសន្លប់ ក្នុងទឹក៣ កាលពី ថ្ងៃទី ២០ ខែ តុលា កន្លងទៅ ផង ដែរ នៅសង្វៀន “អធិរាជគុនខ្មែរ ISI PALM” របស់ ភីអិនអិន៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖