+855 16 757 168     samnob@keiladaily.com
KD Logo

ចិនព្រមព្រៀងទទួល​យក​អ្នកប្រដាល់សកលកម្ពុជាហ្វឹកហាត់រយៈពេលវែងនៅឆ្នាំក្រោយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 144

កាលថ្ងៃទី២៦ ខែតុលា ថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានចូលរួមកិច្ចប្រជុំ “CHINA-ASEAN BOXING SUMMIT” ដែលបានប្រព្រឹត្តទៅនៅទីក្រុងណានីង ខេត្ត Quangxi សាធារណរដ្ឋប្រជាមានិតចិន ដែលមាន ០៩ ប្រទេសចូលរួម។


អំឡុងកិច្ចប្រជុំនេះ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធបានលេីកឡេីងអំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងកម្ពុជាជាមួយភាគីចិនលេីការអភិវឌ្ឍវិស័យកីឡា ជាពិសេសសម្រាប់ការរៀបចំត្រៀមសុីហ្គេម ឆ្នាំ២០២៣។ 

លោកក៏បានលេីកឡេីងអំពីគម្រោងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបញ្ចូនក្រុមកីឡាជម្រេីសជាតិកម្ពុជាមកហ្វឹកហាត់រយៈពេលវែងនៅប្រទេសចិន។ ឆ្លៀតក្នុងឱកាសនោះដែរ លោកអគ្គលេខាធិការក៏បានស្នេីសុំប្រធានសហព័ន្ធកីឡាប្រដាល់សកលចិន និងថ្នាក់ដឹកនាំខេត្ត Guangxi ជួយសម្របសម្រួលរៀបចំទីកន្លែងហ្វឹកហាត់ស្តង់ដារអន្តរជាតិសម្រាប់ក្រុមជម្រេីសជាតិប្រដាល់សកលកម្ពុជាមកហ្វឹកហាត់រយៈពេលវែងនៅខេត្ត Guangxi ដេីម្បីចូលរួមប្រកួតជាលក្ខណៈអន្តរជាតិនាពេលអនាគត។

ជាលទ្ធផលភាគីចិនបានបង្ហាញសុទិដ្ឋិនិយមក្នុងការទទួលសំណេីរបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា និងត្រៀមសម្របសម្រួលជាមួយភាគីកម្ពុជាក្នុងការទទួលក្រុមកីឡាប្រដាល់សកលកម្ពុជាមកហ្វឹកហាត់រយៈពេលវែង នាឆ្នាំក្រោយ។


គួររំឭកថា កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជា៣រូប គឺ បាង ណុង, វី សុភ័ស្ស និងសៅ រង្សី ទទួល​បានមេដាយសំរឹទ្ធម្នាក់មួយគ្រឿងពីព្រឹត្តិការណ៍ China ASEAN Boxing កាលថ្ងៃទី២៥ ខែតុលា នៅប្រទេស៕



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖