+855 16 757 168     samnob@keiladaily.com
KD Logo

រិន ដេវីត ប្ដេជ្ញាបន្តខំពង្រឹងសមត្ថភាពរង់ចាំឱកាសប៉ះថៃកាន់តែខ្លាំង 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 125

អ្នកប្រដាល់គុនខ្មែរ វ័យក្មេង រលកថ្មី កំពុងលេចធ្លោ រិន ដេវីត លើកឡើង ថា ខ្លួនពិតជា ស្វាគមន៍ និង ប្ដេជ្ញា បន្ត ពង្រឹង សមត្ថភាព ឲ្យកាន់មុតស្រួចបន្ថែមទៀត ប្រសិនជា មានឱកាស អាចប៉ះអ្នកប្រដាល់ថៃ ជើង ខ្លាំង ជាបន្តបន្ទាប់ទៀត នាពេលខាងមុខ ដើម្បី បង្កើនបទពិសោធរបស់ ខ្លួន ក្រោយ រក្សាកំណត់ត្រាឈ្នះថៃ បីប្រកួត ជាប់គ្នា នៅសង្វៀន “អធិរាជគុនខ្មែរ ISI PALM” របស់ ភីអិនអិន កាលពីថ្ងៃអាទិត្យ ។


ថ្នាលជម្រើសជាតិគុនខ្មែរ វ័យ១៧ ឆ្នាំ រៀបរាប់ថា ខ្លួន ពិតជាសប្បាយចិត្ត ដែលអាចរក្សាកំណត់ត្រាមិនចាញ់ ជាលើកទី៣ ។

ដេវីត ពន្យល់ ៖ “ ដំបូងចង់ផ្ដាច់ គេឲ្យបានមុនទឹកទី៥ ដែរ ប៉ុន្តែ គេរឹង គេល្អ ហើយ សោកស្ដាយដែលអត់បានផ្ដួល កីឡាករ ថៃ។ សម្រាប់ កីឡាករថៃនោះ គេអត់មានអីល្អប៉ុន្មានដែរ តែ គេល្អទាត់ ហើយ ខ្ញុំរាង អស់ស៊ុស។ លើកក្រោយ ខ្ញុំប្ដេជ្ញា នឹង ហ្វឹកហាត់ យកកម្លាំង ស៊ុសឲ្យល្អជាងនេះ ដើម្បី ត្រៀមជួបកីឡាករ ថៃ ផ្សេងៗទៀត។ សម្រាប់ ខ្ញុំ ជួប នរណា ក៏បាន ឲ្យតែគេដាក់ ឲ្យជួប។ បាទ សម្រាប់ ខ្ញុំ បើគេដាក់ កីឡាករ ថៃ ខ្លាំង ជាងហ្នឹង ខ្ញុំនឹង ខំពង្រឹង ខ្លួន បន្ថែមទៀត ដើម្បីជួបកីឡាករ ថៃ គេខ្លាំង ជាងហ្នឹងទៀត ”។

អ្នកស្នងគុនខ្មែរ ដើមកំណើតពីខេត្តកណ្ដាល រូបនេះ បានបង្ហាញ ក្ដីរំភើប និង អរគុណជា ខ្លាំង ដល់សង្វៀន “អធិរាជគុនខ្មែរ ISI PALM” របស់ ភីអិនអិន ដែល តែង តែ ផ្ដល់ឱកាស ដល់អ្នកប្រដាល់ វ័យក្មេងៗ ដូចខ្លួន អាច បញ្ចេញ សមត្ថភាព តតាំងជាមួយ កីឡាករ ថៃ ដើម្បីបង្កើនបទពិសោធ បច្ចេកទេស និង អភិវឌ្ឍខ្លួន កាន់តែ ខ្លាំង ក្លា នាថ្ងៃមុខ។


សូមបញ្ជាក់ ថា រិន ដេវីត ក្រោយសង្វៀន “អធិរាជគុនខ្មែរ ISI PALM” របស់ ភីអិនអិន ផ្ដល់ឱកាស បង្ហាញ ខ្លួន ក្នុងជំនួបមិត្តភាពអន្តរជាតិ បីលើកកន្លងមក រូបគេ នៅពុំទាន់ស្គាល់ពាក្យចាញ់នៅឡើយនោះទេ។ អ្នកប្រយុទ្ធ វ័យក្មេង មុខស្រស់ រូបនេះ ទើប យកឈ្នះពិន្ទុ អ្នកលេងទម្ងន់ជើងថៃ ឃុមភិតលេក ផង ដែរ កាលពីថ្ងៃអាទិត្យ ទី ២៧ ខែ តុលា៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖