+855 16 757 168     samnob@keiladaily.com
KD Logo

ភុំ សារ៉ាយ ជម្នះនឿយហត់ក្នុងវ័យ៤៣ឆ្នាំត្រលប់មកឡើងសង្វៀនវិញ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 201

កីឡាករគុនខ្មែរជើងចាស់ កណ្ដាប់ដៃធ្ងន់ ភុំ សារ៉ាយ បានពន្យល់ថា ការត្រលប់មកសង្វៀនវិញ នៅពេលនេះ គឺជាការត្រលប់មកវិញដោយក្ដីស្រលាញ់ចំពោះអាជីពនេះ ទោះជាឆ្នាំនេះវ័យរបស់លោកបានឈានដល់ ៤៣ឆ្នាំទៅហើយក្ដី ដែលជាវ័យច្រើនឆ្ងាយបើធៀប កីឡាករកម្ពុជាកំពុងប្រកបអាជីពបច្ចុប្បន្ននេះ។


អ្នកលេងកណ្ដាប់ដៃមកពីជាយដែនថៃ នឹងបង្ហាញខ្លួនឡើងវិញចុងសប្ដាហ៍នេះ បន្ទាប់ពីបាត់មុខពីសង្វៀនតាំងពីឆ្នាំ២០១១មក និងបង្ហាញមុខវិញមួយរយៈខ្លីកាលពីឆ្នាំ២០១៨។ ភុំ សារ៉ាយ ដែលធ្លាប់ចំណាយអាជីពលោកតាមរយៈក្លិប Fairtex របស់ Yordsanklai ទៅកាន់ស៊ីបង្វឹកដល់ប្រទេស ចិន រយៈពេលពីរខែដែរ នាពេលកន្លងមក និយាយថា ការត្រលប់មកសង្វៀនវិញ លោកអាចត្រឹមចាប់គូបានក្នុងកម្រិតកីឡាករខ្មែរ ដោយតម្លៃខ្លួន៤០ម៉ឺន៛ ប៉ុណ្ណោះ ដែលស្ទើរមិនសល់ក្រោយកាត់កងចំណាយធ្វើដំណើរ ភ្នំពេញ-បន្ទាយមានជ័យ។ ប៉ុន្តែលោកពេញចិត្ត និងថាប្រសិនកម្លាំងណោយផល ខ្លួនចង់បន្តឡើងេញ២រឺ៣ឆ្នាំទៀត។ 


គួររំលឹកថា ភុំ សារ៉ាយ ជាកីឡាករកម្រិតជួរមុខម្នាក់កាលពីជាង១០ឆ្នាំមុន រួមជំនាន់ជាមួយកីឡាករល្បីៗ សៅ ប៊ុននឿន ,នួន សុរិយា,ពេជ្រ អារុណ,ពេជ្រ ប៊ុនធឿន,ជា រក្សធន,ជា តក់,ជា តុន,ជា ពន្លឺ,ឡឹក វិបុល,ផៃ ប៊ុនឈឿ ជាដើម ខណៈដែលកីឡាករទាំងនោះ មួយចំនួនបានក្លាយជាគ្រូបង្វឹក អាជ្ញាកណ្ដាល និងបានបាត់មុខពីសង្វៀនជាទាំងស្រុង ច្រើនឆ្នាំណាស់មកហើយ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖