+855 16 757 168     samnob@keiladaily.com
KD Logo

ធន់ អៀនឡៃ ជឿជាក់ខ្ពស់នឹងអាចយកឈ្នះជើងខ្លាំងថៃ ឃុមផ្យាក់ នៅ PNN 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 92

អ្នកប្រដាល់គុនខ្មែរវ័យក្មេងកំពុងលេចធ្លោ ធន់ អៀនឡៃ អះអាងថា ខ្លួនបានហ្វឹកហាត់ ត្រៀមរួចរាល់ សម្រាប់ជំនួបមិត្តភាពអន្តរជាតិ តតាំងជើងខ្លាំងសម្បូរស្នៀត ឃុមផ្យាក់ ធីដេតកៅៗ នៅសង្វៀន “អធិរាជគុនខ្មែរ ISI PALM” របស់ភីអិនអិន នាថ្ងៃអាទិត្យ សប្ដាហ៍នេះ។ អ្នកប្រយុទ្ធស្បែកតាន់សម្រុកមិនរេថយ រូបនេះ ជឿជាក់ខ្ពស់ថា ខ្លួននឹងធ្វើបានល្អ ហើយរំពឹងដណ្ដើមបានជ័យជម្នះពីអ្នកប្រដាល់ថៃឲ្យបាន។


អ្នកស្នងគុនខ្មែរ ដើមកំណើតពីខេត្តកំពង់ឆ្នាំង បានតាំងចិត្តយ៉ាងមុតមាំបែបនេះ ៖ “បាទបង សម្រាប់ថ្ងៃអាទិត្យ ខ្ញុំហ្វឹកហាត់ត្រៀមខ្លួនរៀបរយហើយបង។ បាទបង អត់មានបញ្ហាអ្វីនោះទេ សុខភាពក៏ល្អ។ កីឡាករថៃនោះ ខ្ញុំធ្លាប់ឃើញគេប្រកួតខ្លះៗដែរបង។ ក្បាច់គេល្អ ហើយធ្ងន់។ តែសម្រាប់ខ្ញុំ អត់បារម្ភទេ គឺនឹងវ៉ៃតាមធម្មតា។ សម្រាប់ខ្ញុំ ពុំសូវនិយាយពីទំនុកចិត្តច្រើននោះទេ តែខ្ញុំជឿជាក់លើខ្លួនឯងថានឹងធ្វើបានល្អ”។

កូនសិស្សគ្រូ ធន់ សុភា បន្ថែមថា ទោះមានក្ដីបារម្ភមួយចំនួន ដ្បិតកីឡាករថៃគេល្អគ្រប់ស្នៀត បែបណាក្ដី ប៉ុន្តែរូបគេនឹងប្រយុទ្ធដោយប្រុងប្រយ័ត្នបំផុត សម្រាប់ការប្រកួតដ៏សំឃាន់មួយនេះ។

អៀនឡៃ បន្ត ៖ “បើសម្រាប់ខ្ញុំ គឺបារម្ភគ្រប់ស្នៀតគាត់ទាំងអស់ គ្រាន់តែថា ការប្រកួតលើសង្វៀនតែងតែមានចន្លោះប្រហោងខ្លះ តាមជាក់ស្ដែង ព្រោះយើងមិនអាចមើលឃើញទុកមុននោះទេ។ បាទបង ការប្រយ័ត្នគឺ ត្រូវតែប្រយ័ត្ន គ្រប់វិនាទីទាំងអស់។ ប្រសិនជាយើងធ្វេសប្រហែសតែបន្ថិត យើងនឹងអាចបាត់បង់ជ័យជម្នះ។ ខ្ញុំសូមឲ្យបងប្អូនជួយគាំទ្រដល់រូបខ្ញុំផង ទោះបីឈ្នះឬចាញ់”។



សូមបញ្ជាក់ថា កម្មវិធីប្រដាល់ “អធិរាជគុនខ្មែរ ISI PALM” របស់ភីអិនអិន នាថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា សប្ដាហ៍នេះ ក្រៅពី ធន់ អៀងឡៃ តទល់ ឃុមផ្យាក់ ធីដេតកៅកៅ ក្នុងនោះ អ្នកស្នងគុនខ្មែរដែនដីបាត់ដំបង វ៉ែន ហុងជីវង់ ស្វាគមន៍ជើងខ្លាំងថៃ អារ៉ាំប៊យ។ លើសង្វៀនតែមួយ ក៏មានគូមិត្តភាពជាតិដ៏ជក់ចិត្តពីរគូផ្សេងទៀតផងដែរ រួមមាន ម្ចាស់ខ្សែក្រវាត់ Max ទម្ងន់ស្រាល ថុល ថេង ប៉ះ ម៉ន ភារម្យ ខណៈគូពន្លកគុនខ្មែរ ខាំ កូនខ្លា ល្បងស្នៀតនឹង អេលីត សុវណ្ណធី ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖