+855 16 757 168     samnob@keiladaily.com
KD Logo

ហ៊ីម គឹមរៀង ប្ដេជ្ញាពង្រឹងខ្លួនឲ្យកាន់តែរឹងមាំ មុនទៅស៊ីហ្គេមលើកដំបូង 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 85

កីឡាករជម្រើសជាតិគុនខ្មែរទម្ងន់ស្រាល ហ៊ីម គឹមរៀង អះអាងថា ខ្លួននឹងខិតខំដុសខាត់ចំណុចខ្វះខាត សម្រួចបច្ចេកទេស និងស្នៀតប្រយុទ្ធ ឲ្យកាន់តែមុតស្រួចបន្ថែមទៀត ដើម្បីត្រៀមលក្ខណឲ្យបានល្អបំផុត សម្រាប់ការចេញទៅចូលរូមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០១៩នេះ ដែលឱកាសជាលើកដំបូងក្នុងអាជីពរបស់ខ្លួន។


ប្រាប់ភីអិនអិន កាលពីពេលថ្មីៗកន្លងទៅ អ្នកប្រយុទ្ធគុនខ្មែរវ័យក្មេង ដើមកំណើតពីខេត្តបាត់ដំបង ទទួលស្គាល់ថា ខ្លួនពិតជានៅមានភាពចន្លោះប្រហោងមួយចំនួន ដែលចាំបាច់ត្រូវអភិវឌ្ឍបន្ថែម រួមមាន កម្លាំង និងស្នៀតទាត់ ជាដើម។

ហ៊ីម គឹមរៀង រៀបរាប់ ៖ “សមត្ថភាពខ្ញុំនៅពេលនេះ ហាត់នៅស្ទើរបង ព្រោះខាតវ៉ៃយូររាងធ្លាក់ជាងមុន។ ប៉ុន្តែខ្ញុំនឹងខំប្រឹងប្រែងហាត់ខ្លាំងជាងមុន។ សម្រាប់ខ្ញុំ ត្រូវការពង្រឹងទាត់បង ព្រោះរាងនៅស្ទើរ។ ចេញទៅស៊ីហ្គេម ខ្ញុំជឿជាក់លើខ្លួនឯង ហើយនឹងប្រឹងឲ្យអស់ពីសមត្ថភាព។ ជិតដល់ថ្ងៃចេញចឹង ខ្ញុំខំហាត់ជារាល់ដងបង ពិសេសហាត់ទាត់ និងរត់យកកម្លាំង។ ខ្ញុំជឿជាក់ថា នឹងពង្រឹងសមត្ថភាពល្អទាន់ស៊ីហ្គេម ហើយជឿជាក់លើសមត្ថភាពខ្លួនឯង”។

ប្អូនប្រុសជើងខ្លាំងទម្ងន់ស្រាលជួរមុខ ហ៊ីម សេរី បន្ថែមថា ឱកាសចេញទៅប្រកួតនៅស៊ីហ្គេម លើកដំបូងរបស់ខ្លួនមួយនេះ ជាការជំរុញចិត្តរូបគេកាន់តែខ្លាំង ហើយប្ដេជ្ញាខិតខំអស់ពីសមត្ថភាព ដើម្បីឆ្ពោះទៅដណ្ដើមយកមេដាយលើកដំបូងជូនជាតិ ក្រោយចាប់អាជីពប្រដាល់ជាង២ឆ្នាំកន្លងមក ដែលជាក្ដីស្រមៃដ៏ធំរបស់ខ្លួន ។ 


សូមបញ្ជាក់ថា ហ៊ីម គឹមរៀង ជាកីឡាករជម្រើសជាតិគុនខ្មែរវ័យក្មេងមួយរូប ប្រភេទទម្ងន់៤៨គីឡូក្រាម ក្នុងចំណោមអត្តពលិកតំណាងគុនខ្មែរ៣រូបផ្សេងទៀត រួមមាន ឡៅ ចិត្រា, តាញ់ មករា និង វ៉ាន់ វឿន នឹងមានភារិច្ចតំណាងជាតិ ក្នុងការត្រៀមចេញទៅចូលរួមប្រកួតគុនខ្មែរ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន ឆ្នាំ២០១៩ នាចុងខែវិច្ឆិកា ខាងមុខ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖