+855 16 757 168     samnob@keiladaily.com
KD Logo

ឡុង សុវណ្ណឌឿន បញ្ជាក់មូលហេតុទទួល​ការប្រកួតនៅ MAS Fight

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 120

អ្នកប្រដាល់ជើងចាស់ ឡុង សុវណ្ណឌឿន ប្រាប់កីឡាដេលីថា ដើមចមទទួលយកសំណើទៅប្រកួតនៅកម្មវិធី MAS Fight ព្រោះចង់ស្គាល់​សង្វៀនបែបនេះបន្ថែមទៀត ក្រោយប្រលូកគុនខ្មែរច្រើនឆ្នាំមក។


ពាក់ព័ន្ធនឹងតម្លៃខ្លួនក្នុងការបង្ហាញសមត្ថភាពនៅកម្មវិធីអន្តរជាតិនេះ ម្ចាស់ខ្សែក្រវាត់ PNN ឆ្នាំ២០១៦សង្កត់ធ្ងន់ដែរថាមិនបានទាមទារអ្វីឡើយពីអ្នករៀបចំ ហើយបច្ចុប្បន្នកំពុងហ្វឹកហាត់សម្រកទម្ងន់ឲ្យបាន៧០គីឡូក្រាមតាមការផ្គូរផ្គង។

កីឡាករមានប្រភពពីខេត្តកណ្ដាលរៀបរាប់ ៖"ខ្ញុំទទួល​យកការផ្គូរផ្គង​នេះ ព្រោះខ្ញុំស្គាល់សង្វៀនគេថ្មី ជាពិសេសការប្រកួតមួយទឹក៩នាទីនេះ។ ឥឡូវហ្នឹងកំពុងហាត់សម្រកទម្ងន់មកនៅ៧០ ព្រោះខានប្រកួតជិតមួយឆ្នាំហើយ ហើយអុំទូកហ្នឹងអត់បានដើរលេងទៅណាទេ គឺប្រឹងហាត់​។ សម្រាប់តម្លៃខ្លួនវិញ ខ្ញុំអត់ទាមទារអីគេ គ្រាន់តែប្រាប់អ្នករៀបចំថា តម្លៃនៅប៉ុស្ដិ៍ផ្សេងប៉ុណ្ណេះៗចឹងទៅ"។


ពិធីករកីឡាប្រចាំក្រុមហ៊ុន CBS ដដែលទទួលស្គាល់ថា ការប្រកួតរបស់គេទំនងមិនរលូនដូចមុន ក្រោយខកខានឡើងសង្វៀនយូរពេក ដោយសាររវល់នឹងមុខរបរផ្ទាល់ខ្លួន។

គួរដឹងដែរថា ឡុង សុវណ្ណឌឿន ត្រូវជួបប្រកួតជាមួយកីឡាករអ៊ូបេគីស្ថាននៅប៉ុស្ដិ៍ថោន ថ្ងៃអាទិត្យ​ ទី១៧ ខែវិច្ឆិកា៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖