+855 16 757 168     samnob@keiladaily.com
KD Logo

ម៉ន ភារម្យ ប្ដេជ្ញាអភិវឌ្ឍសមត្ថភាព ចាប់ទីផ្សារប្រកួតអន្តរជាតិ ឡើង វិញ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 95

អ្នកប្រដាល់គុនខ្មែរ ទម្ងន់ស្រាលចាស់វស្សាមួយរូប ម៉ន ភារម្យ អះអាង ថា នឹង ខិតខំបង្កើនការ ហ្វឹកហាត់ ពង្រឹង សមត្ថភាពឲ្យរឹងមាំបន្ថែ ម ដើម្បី ឆ្ពោះទៅក្រសោបឱកាស ឆក់ទីផ្សារ ប្រកួត ក្នុងជំនួបមិត្តភាព អន្តរជាតិ ស្ដារមុខមាត់ ឡើង វិញ ក្រោយរូបគេ ហាក់ធ្លាក់ប្រជាប្រិយភាព មួយកម្រិត នាពេល កន្លងមក ។


ក្រោយយកឈ្នះ ពិន្ទុម្ចាស់ខ្សែក្រវាត់ MAX ថុល ថេង នៅសង្វៀន”អធិរាជគុនខ្មែរ ISI PALM” កាលពីថ្ងៃអាទិត្យ ទី ០៣ ខែវិច្ឆិកា អ្នកប្រដាល់ មកពី ក្លិបការិយាល័យទី៥ កងទ័ពជើងគោក រៀបរាប់ថា ខ្លួនធ្លាក់ឈ្មោះ មួយរយៈកន្លងមក ដោយសារ តែ របួសជង្គង់យាយី ប្រមាណជិត ២កន្លងមក ។

ភារម្យ រៀបរាប់  ៖ “បាទមួយរយៈកន្លងមក ដែល ប្អូនមិនសូវបានឡើង សង្វៀន ដោយសារ តែ មានរបួស ប្រេសឆ្អឹងក្បាល់ជង្គង់។ របួសហ្នឹង កាលពី ឆ្នាំ ២០១៥ បង។ ខកខានប្រកួត រយៈពេល ពីរ ឆ្នាំ បង ហើយ ចូលវិញ នៅឆ្នាំ ២០១៧។ កាលនៅរបួសពិបាកណាស់បង ព្រោះប្រេសឆ្អឹង ក្បាល់ជង្គង់ ដោយយើង ត្រូវការយៈពេល ព្យាបាលយូរ ដើម្បីអាច ឡើង ប្រកួត វិញបាន។ ឥឡូវជាសះស្បើយប្រហែល ៨០ភាគរយហើយ វាមិនសូវឈឺចុកចាប់ដូចមុន។ ពីមុនខ្ញុំធ្លាប់ ប្រកួតជាមួយ កីឡាករ ថៃ ៨ប្រកួត ដែរ ។ ឥឡូវ ខ្ញុំប្ដេជ្ញា ខិតខំហ្វឹកហាត់ឲ្យបានដិតដល់ ដើម្បីអាចឈានទៅ វ៉ៃគូអន្តរជាតិ វិញ ហើយមិនឲ្យបងប្អូន អ្នកគាំទ្រ ខកបំណងឡើយ”។

ជាមួយគ្នានោះ ម៉ន ភារម្យ បានបង្ហាញក្ដីរំភើប និង អរគុណយ៉ាងខ្លាំង ដល់សង្វៀន “អធិរាជគុនខ្មែរ ISI PALM” របស់ភីអិនអិន ដែលរៀបចំការ ប្រកួត ដល់ ខ្លួន និង សន្យាផ្ដល់ឱកាសបង្ហាញវត្តមាន ក្នុងជំនួបមិត្តអន្តរជាតិឡើង វិញ នាថ្ងៃខាងមុខ ដើម្បីបង្កើនចំណូល យកទៅផ្គត់ផ្គង់ និង សម្រួលជីវភាព គ្រួសារ បន្ថែម។


សូមបញ្ជាក់ថា ម៉ន ភារម្យ ជា កីឡាករ គុនខ្មែរទម្ងន់ស្រាល ធ្លាប់មានកេរ្ត៍ឈ្មោះបោះសំឡេង មួយរូប និង មានបទពិសោធប្រកួត ក្នុង ជំនួបមិត្តភាពអន្តរជាតិ ៨លើក កាលពី ពេល កន្លងមក មុនរូបគេ មានបញ្ហារបួស ជង្គង់ ។ ក្រោយ ទើប ឈ្នះពិន្ទុមិត្តរួមអាជីព ថុល ថេង កាលពី ថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា សង្វៀន “អធិរាជគុនខ្មែរ ISI PALM” របស់ភីអិនអិន សន្យា នឹង ផ្ដល់ឱកាស ដល់អ្នកប្រយុទ្ធគុនខ្មែរ រូបនេះ ប៉ះកីឡាករ ថៃ នាពេល ខាងមុខផង ដែរ ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖