+855 16 757 168     samnob@keiladaily.com
KD Logo

ថ្នាក់ដឹកនាំសហព័ន្ធគុនល្បុក្កតោផ្ដាំផ្ញើកីឡាករកីឡាការិនីមុនចេញទៅស៊ីហ្គេមនៅហ្វីលីពីន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 91

សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា នៅល្ងាចថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ក្រោមអធិបតីភាពឯកឧត្តម ច័ន្ទ សារុន ប្រធានសហព័ន្ធ និងថ្នាក់ដឹកនាំមួយចំនួនទៀតបានរៀបចំកម្មវិធីជួបជុំសំណេះសំណាលជាមួយកីឡាករ-កីឡាការីនី ដែលត្រូវចេញទៅប្រកួតលើប្រភេទវិញ្ញា Arnis នៅព្រឹត្តិការណ៍ស៊ីហ្គេម ប្រទេសហ្វីលីពីន នាពេលខាងមុខ។


លោក អ៊ូ តារា ដែលជាអគ្គលេខាធិការសហព័ន្ធ ឲ្យដឹងថា មុនទៅស៊ីហ្គេម កីឡាករកីឡាការិនីបានហ្វឹកហាត់រយៈពេល៤ខែជាមួយគ្រូហ្វីលីពីន ដោយចែកជាពីរដំណាក់កាល គឺ ពីរខែទាំងឈុតតូច និងធំ។ ក្រោយហាត់ពីរខែ គឺមានការឆ្លងកាត់ក្រុមប្រឹក្សាបច្ចេកទេស ធ្វើតេស្ដដោយផ្អែកលើលក្ខខណ្ឌតាមប្រភេទទម្ងន់ និងគុណផល បូករួមទាំងសីលធម៌រស់នៅ។

លោក អ៊ូ តារា បន្តថា ក្រោយរើសរួចក៏មានប្រកួត Pre-Seagames នៅកូរ៉េខាងត្បូង។ ពីរសប្ដាហ៍មុនក៏មានការប្រកួតកម្ដៅសាច់ដុំជាមួយហ្វីលីពីនមិត្តភាព ហើយសមត្ថភាពប្រហាក់ប្រហែលគ្នា តែមិនមែនកីឡាករកីឡាការិនីជាជម្រើសជាតិហ្វីលីពីនដែលត្រូវទៅស៊ីហ្គេមទេ។


ក្រោយការប្រកួតទាំងគ្រូជាតិ និងបរទេស ក៏បានសិក្សាចំណុចខ្វះខាតមួយចំនួន។ ជាក់ស្ដែង កីឡាករកម្ពុជាមានកម្លាំង តែទម្ងន់ដំបង និងល្បឿន ហើយបច្ចេកទេសយុទ្ធសាស្ត្រនៅមិនទាន់ល្អ អ៊ីចឹងឥឡូវកំពុងបំពេញបន្ថែម និងហាត់នៅហ្វីលីពីនដើម្បីបំពេញចំណុចខ្វះខាត។ 

សម្រាប់ផែនការហ្វឹកហាត់ក្រៅប្រទេសវិញគឺនៅហ្វីលីពីនដូចគ្នាពីថ្ងៃទី១១ វិច្ឆិកា ដល់២៩ វិច្ឆិកា ហើយល្បុក្កតោប្រកួតផ្លូវការនៅថ្ងៃទី០១ ធ្នូដល់ថ្ងៃទី០៣ ធ្នូ នៅក្រុងក្លឺក ប្រទេសហ្វីលីពីន។ 

ការហាត់ផ្ដោតលើការសមបច្ចេកទេសជាមួយហ្វីលីពីន។ CAMSOC ជាអ្នករ៉ាប់រងរាល់ការចំណាយ។


ចំណែកឯកឧត្តម វ៉ាត់ ចំរើន ជាអនុប្រធានផងដែរនោះ ឲ្យដឹងថា ហ្វីលីពីនគ្រោងបង្កើតសហព័ន្ធល្បុក្កតោក្រោយចប់ស៊ីហ្គេម។ គម្រោងនេះកើតឡើងបន្ទាប់ពីមាន
មីយ៉ាន់ម៉ា ឡាវ និងវៀតណាម ដូច្នេះបាន៤ប្រទេសហើយ និងកំពុងទាក់ទងម៉ាឡេស៊ីថែមទៀត។ នៅខែមករា បញ្ចសិលា ពីម៉ាឡេស៊ី និងឥណ្ឌូនេស៊ី និងមកដល់កម្ពុជា។ នេះជាការពង្រីកផ្សព្វផ្សាយក្នុងតំបន់អាស៊ាន ជាពិសេសឆ្ពោះទៅបង្កើតជាវិញ្ញាសានៅឆ្នាំ២០២៣។


ឯកឧត្តមប្រធាន ច័ន្ទ សារុន ក៏បានផ្ដាំផ្ញើឲ្យកីឡាករ កីឡាការិនី ថែរក្សាសុខភាពផ្លូវចិត្តផ្លូវកាយ និងត្រូវប្រឹងប្រែងដើម្បីនាំកិត្តិយសមកកាន់ប្រទេសជាតិ៕

អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖