+855 16 757 168     samnob@keiladaily.com
KD Logo

ចាន់ រតនា បង្ហើបនិមិត្តរូបរបស់ខ្លួន 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 628

អ្នកលេងគុនចម្រុះ ចាន់ រតនា បានបង្ហើបអំពីកីឡាករជាមិត្តរូប ឬ Idol ដែលខ្លួនចូលចិត្តគឺ ជាកីឡាករជើងខ្លាំងគុនចម្រុះអតីតម្ចាស់ខ្សែក្រវាត់ featherweight និង lightweight កីឡាករ Conor McGregor មកពីសាធារណរដ្ឋអៀរឡង់។


ចាន់ រតនា បានគូសបញ្ជាក់ថា ៖«បាទបងខ្ញុំស្រលាញ់ការប្រកួតរបស់ Conor McGregor មើលទៅពិតជាខ្លាំងណាស់ជាពិសេសការបញ្ចប់ដៃគូដោយកណ្ដាប់ឆ្វេង អស្ចារ្យមែនទែន។ ខ្ញុំតែងតែតាមដានពេល Conor ឡើងប្រកួតជារឿយៗ។ គាត់ជាកីឡាករហាត់អាជីពច្បាស់លាស់ ហើយ ពេលទស្សនាវីដេអូរបស់គាត់ ខ្ញុំតែងតែខំប្រឹងដើម្បីធ្វើឲ្យល្អនៅសង្វៀនអន្តរជាតិ »។

ម្ចាស់ក្លិបប្រដាល់ «សិល្បៈ» គឺជាកីឡាករកម្ពុជាល្អបំផុតម្នាក់ដែលធ្វើបានល្អនៅសង្វៀនពិភពលោក ONE Championship មួយរយៈចុងក្រោយនេះតាំងពីចុងឆ្នាំ ២០១៨ រហូតដល់ឆ្នាំ ២០១៩ មិនទាន់ស្គាល់ពាក្យថាចាញ់ទាល់តែសោះ។ កីឡាករវ័យ៣៣ ឆ្នាំរូបនេះមិនទាន់បញ្ឈប់ក្ដីស្រមៃត្រឹមនេះនោះទេ ពោលរូបគេចង់ឡើងប្រកួតខ្សែក្រវាត់កម្រិតពិភពលោកលើទម្ងន់ Flyweight នៅថ្ងៃណាមួយ។


ចាន់ រតនា សង្កត់ធ្ងន់ថា ៖«ខ្ញុំមិនខ្វល់អំពីរឿងផ្ទាល់ខ្លួនរបស់ Conor McGregor ច្រើនទេ ប៉ុន្តែខ្ញុំស្រលាញ់ភាពជាកីឡាករអាជីពរបស់គេ។ គេធ្វើបានល្អតំណាងឲ្យប្រទេសអៀរឡង់ និង ធ្វើឲ្យពិភពលោកបានស្គាល់។ ខ្ញុំក៏ត្រូវរៀនសូត្រពីគាត់ [Conor McGregor] ដើម្បីឲ្យគេស្គាល់កម្ពុជាដូចគ្នា។ ដូច្នេះទើបខ្ញុំមានគ្រូច្រើនផ្នែកទៅតាមជំនាញនីមួយៗជួយបង្ហាត់ ខ្ញុំឲ្យល្អប្រសើរ និង ឆ្ពោះទៅរកកីឡាករអាជីពពិតប្រាកដ»។

ចាន់ រតនា ជាកីឡាករម្នាក់ដែលមានបច្ចេកទេសហ្វឹកហាត់ត្រឹមត្រូវ និង តស៊ូព្យាយាមខ្លាំងទោះមានប្រពន្ធ និង រវល់បង្ហាត់កូនសិស្សជាប្រចាំក៏ដោយ។ រតនា មានគ្រូបង្វឹកគ្រប់ជំនាញដើម្បីជួយគេឲ្យល្អក្នុងដំណើរឆ្ពោះទៅភាពអាជីពដូចកីឡាករអន្តរជាតិ។ រតនា បង្វឹកដោយគ្រូ Lorenzo Lanzafame មកពី LLFitness ដែលបង្ហាត់ បច្ចេកទេស, កម្លាំង និង របបអាហារ, គ្រូ ខូវ វិវឌ្ឍនា បង្ហាត់ក្បាច់គុនជីជិតស៊ូ ចំបាប់ និង MMA, គ្រូបង្វឹក Rolando ជនជាតិគុយបា បង្វឹកផ្នែកប្រដាល់សកល, គ្រូបង្វឹក Sov បង្វឹកភាពអំណត់ និង គ្រូបង្វឹក Jeppe បង្ហាត់ខាងចលនាសរសៃនិងម៉ាស្សា៕



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖