+855 16 757 168     samnob@keiladaily.com
KD Logo

កម្មវិធីប្រកួតថ្នាលគុនខ្មែរចាប់ផ្ដើមនៅថ្ងៃព្រហស្បតិ៍ ទី០២ មករា ២០២០ នេះហើយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 161


ការប្រកួតថ្នាលគុនខ្មែររៀបចំដោយទូរទស្សន៍គុនខ្មែរសហការជាមួយក្លិបនាគរាជចតុមុខចាប់ផ្ដើមបើកទំព័រផ្លូវការនៅថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០២០នេះហើយចាប់ពីម៉ោង៧យប់តទៅ។


សម្រាប់គូទីមួយនឹងមានការជួបគ្នារវាងអេលីត សុភ័ក្ត្រា និងពៅ វិរៈ, គូទីពីរ ម៉ាច បញ្ញា និងផន សុផាត, គូទី៣ ផាត ភក្ដី និងម៉ាតស្យា ចាន់រាជ, គូទី៤ ឈុត ប្រាក់កាក់ និងខាំ កូនខ្លា ហើយគូទី៥ គឺកាន់ ម៉េងហុង និងមិត្ត វីរៈ។ គូទីមួយដល់ទីគូទី៣ ប្រកួត៣ទឹក និងគូទី៤ដល់គូទី៥ ប្រកួត៥ទឹក។


លោក ស្រ៉ឺ ស្រេង ហៅសំណព្វ អ្នកផ្ដួចផ្ដើមកម្មវិធីដ៏ពិសេសខាងលើបញ្ជាក់ថា ការប្រកួតនេះធ្វើឡើងដើម្បីផ្ដល់ឱកាសដល់​យុវជនបញ្ចេញសមត្ថភាព សម្រួចខ្លួនទៅជាកីឡាករល្អ និងជាធនធានសម្រាប់ប្រទេសលើឆាកអន្តរជាតិនាពេលអនាគត។


ការប្រកួតទាំងអស់នឹងផ្សាយផ្ទាល់ដោយទូរទស្សន៍គុនខ្មែរលើទំព័រ Facebook កីឡាដេលី (Keila Daily) ពីសង្វៀនក្លិបនាគរាជចតុមុខនៅផ្ទះលេខ៥២ Rz ផ្លូវ៧២១, ភូមិសាមគ្គី, សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ៕


អត្ថបទ ៖ អភ័យវង្ស



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖