+855 16 757 168     samnob@keiladaily.com
KD Logo

ម៉ន សាម៉េត ថាសមត្ថភាព ថៃ ឃុមភីឈិត ខ្លាំង មិនអាចមើលស្រាលបានឡើយ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 134

ក្រោយបើកឆាកវគ្គជម្រុះដំបូង កម្មវិធី “អធិរាជគុនខ្មែរ ISI PALM-ISI PIPE “របស់ ភីអិនអិន កាលពីថ្ងៃអាទិត្យ ទី ០៥ ខែមករា ឆ្នាំ ២០២០ ដោយ ចាញ់ពិន្ទុកីឡាករ ថៃ ឃុមភីឈិត អស់ឱកា ស ឆ្លងទៅវគ្គបន្ត អ្នក លេងទម្ងន់ដៃ ម៉ន សាម៉េត ទទួលស្គាល់ថា បេក្ខភាព ថៃរូបនេះ ពិតជាមានសមត្ថភាព ខ្លាំង មិនអាចមើលស្រាលបានឡើយ ទាំង បច្ចេកទេស កម្លាំង និងស្នៀត ប្រយុទ្ធ ។


ម៉ន សាម៉េត រៀបរាប់បែបនេះ ៖"គាត់វាយមួយៗទេ តែមួយៗរបស់គាត់ធ្ងន់ ហើយច្បាស់។ ចឹងមិនអាចមើលស្រាលគាត់បានទេ"។ 

អ្នកប្រយុទ្ធ គុនខ្មែរ ចាស់វស្សា រូបនេះ បានបង្ហាញការ សោកស្ដាយ និង អរគុណដល់អ្នកគាំទ្រយ៉ាង ខ្លាំង ដែលតែងតែ ផ្ដល់ជា កម្លាំង ចិត្ត បើទោះបីខ្លួនធ្វើពុំបានល្អ និង បាត់បង់ឱកាសឈានទៅវគ្គបន្ត ក្នុងកម្មវិធី ប្រជែង ខ្សែក្រវាត់ មាស របស់ភីអិនអិន អមដោយ ប្រាក់រង្វាន់ដ៏ច្រើន មួយនេះ ។ បែបណាក្ដី សិស្សគុនក្លិបកងចក្ររាជសីហ៍ រូបនេះ បានប្ដេជ្ញា បន្ត ពង្រឹង និង អភិវឌ្ឍខ្លួន បន្ថែម ទៀត នាពេលខាងមុខផង ដែរ ។


សូមបញ្ជាក់ថា យុទ្ធនាការបើកឆាកវគ្គជម្រុះ ឆ្ពោះទៅ ប្រជែង ខ្សែក្រវាត់មាស កម្មវិធី “អធិរាជគុនខ្មែរ ISI PALM-ISI PIPE “របស់ ភីអិនអិន ឃុមភីឈិត ជាបេក្ខភាពថៃមួយរូបដំបូង គេ បាន ឈានទៅវគ្គបន្ត ដើម្បីត្រៀម ដណ្ដើមខ្សែក្រវាត់ប្រាក់ ក្រោយ រូបគេ បានយកឈ្នះពិន្ទុជើង ខ្លាំង កម្ពុជា ម៉ន សាម៉េត កាលពីថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ ២០២០៕



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖