+855 16 757 168     samnob@keiladaily.com
KD Logo

កម្មវិធីប្រកួតថ្នាលគុនខ្មែរសប្ដាហ៍ទីពីរ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 110


ការប្រកួតថ្នាលគុនខ្មែររៀបចំដោយទូរទស្សន៍គុនខ្មែរសហការជាមួយក្លិបនាគរាជចតុមុខ ចូលដល់សប្ដាហ៍ទីពីរហើយនៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២០នេះ ដោយចាប់ពីម៉ោង៧យប់តទៅដូចមុនដែរ។


សម្រាប់គូប្រកួតសប្ដាហ៍ទីពីរនេះ ផានិត ផាន់ណា ជួបជាមួយឌឹម សារុន ក្នុងប្រភេទទម្ងន់២៣គីឡូក្រាម, បឺត សាការី ប៉ះប្រាក់ សីនា ទម្ងន់៣៤គីឡូក្រាម, ខាំ ខ្លាឌី ជួបបិន រក្សា ទម្ងន់៤៤គីឡូក្រាម, ខាំ កូនខ្លា ប៉ះឡុង អាឆើត ទម្ងន់៤៨គីឡូក្រាម និងម៉ន ម៉ាន ជួបទូច ភារម្យ ទម្ងន់៥៤គីឡូក្រាម។


ការប្រកួតទាំងអស់ផ្សាយផ្ទាល់លើទំព័រកីឡាដេលីពីសង្វៀនក្លិបនាគរាជចតុមុខនៅផ្ទះលេខ៥២ Rz ផ្លូវ៧២១, ភូមិសាមគ្គី, សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ៕

ទាក់ទងនឹងលក្ខខណ្ឌប្រកួត គឺកីឡាករក្រោមទម្ងន់៤៥គីឡូក្រាម ប្រកួត៣ទឹក និងមួយទឹកពីរនាទី។ ចំណែកលើ៤៥គីឡូក្រាម ៥ទឹក និងមួយទឹកពីរនាទី៕

អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖