+855 16 757 168     samnob@keiladaily.com
KD Logo

លាភ រដ្ឋា រំពឹងខ្ពស់អាចឡើងផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់ ISI PALM-ISI PIPE

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 280

អ្នកលេងមហាទម្ងន់ដៃ លាភ រដ្ឋា អះអាងថា ខ្លួនបានបង្កើនការ ហ្វឹកហាត់ យ៉ាង ខ្លាំងក្លា និងត្រៀមបច្ចេកទេស រួចរាល់ សម្រាប់ជំនួប តតាំង ជើង ខ្លាំង ថៃ កាំឡៃយុគ នា វគ្គជម្រុះប្រជែង ខ្សែក្រវាត់ មាស កម្មវិធី “អធិរាជគុនខ្មែរ ISI PALM-ISI PIPE “របស់ ភីអិនអិន នា ថ្ងៃអាទិត្យ សប្ដាហ៍ នេះ ។

អ្នកប្រយុទ្ធ គុនខ្មែរ ដើមកំណើតពីខេត្ត បន្ទាយមានជ័យ បង្ហាញការ តាំង ចិត្ត បែបនេះ ៖ "ត្រៀមខ្លួនអស់ពីកម្លាំងកាយចិត្ត។ ហ្វឹកហាត់ខ្លាំងខុសពីធម្មតា។ ផ្ដោតលើក្បាច់ និងស៊ុហ្វមាំជាងមុន។ ខ្ញុំគិតថា សមត្ថភាពកើនឡើងជាងមុន ដោយរឹង និងរហ័ស។ ចំពោះចំណុចខ្វះខាត គឺបច្ចេកទេសតិចតួច។ សង្ឃឹម៨០ៗ"។


បែបណាក្ដី អ្នកស្នងគុនខ្មែរ វ័យ ២៤ ឆ្នាំ រូបនេះ ទទួលស្គាល់ថា កាំឡៃយុគ ជាអ្នកប្រដាល់ ថៃ ចាស់វស្សា និង មានបច្ចេកទេស ខ្ពស់មួយរូប ពុំអាចមើលស្រាលឡើយ ប៉ុន្តែ រូបគេ នឹង ខិតខំពុះពារ អស់ពីសមត្ថភាព ដើម្បី ដណ្ដើមជ័យជម្នះ ចាប់ឱកាស ឈានទៅវគ្គបន្ត។

សូមបញ្ជាក់ថា លាភ រដ្ឋា ជាបេក្ខភាពគុនខ្មែរ ទី២ នឹង ចូលខ្លួនប្រជែង កៅអីឆ្ពោះទៅដណ្ដើមខ្សែក្រវាត់ ប្រាក់ វគ្គជម្រុះចាញ់ធ្លាក់ តទល់ខ្លាកំណាច់ថៃ កាំឡៃយុគ នា ថ្ងៃអាទិត្យ ទី ១២ ខែ មករា ឆ្នាំ ២០២០ សប្ដាហ៍នេះ បន្ទាប់ពី ម៉ន សាម៉េត អស់ឱកាស បរាជ័យក្រោមថ្វីដៃ ឃុមភីឈិត កាលពីថ្ងៃបើកឆាក ។


លើសង្វៀនតែមួយ គូមិត្តភាពអន្តរជាតិដ៏ជក់ចិត្ត សុខ រិទ្ធ ស្វាគមន៍អ្នកប្រយុទ្ធ ឆ្លងដែន លូកយ៉ត រួមទាំង គូមិត្តភាពជាតិ ពីរគូទៀត រួមមាន កំពែង ខ្មៅ តតាំង លឹម សៀកលេង ខណៈជើងឯកថ្នាក់ជាតិ២០១៩ កាន់ ម៉េងហុង ល្បងស្នៀតនឹង អ្នកប្រដាល់វ័យក្មេងលំដាប់ជួរមុខ ធន់ ស៊ីហុង ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ PNN ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖