+855 16 757 168     samnob@keiladaily.com
KD Logo

ឃុមភីឈិត មានមហិច្ឆតាក្រសោបខ្សែក្រវាត់ប្រាក់ ដើម្បីឡើងវគ្គផ្ដាច់ព្រ័ត្រ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 110


ក្រោយទម្លាក់អ្នកប្រដាល់ចាស់វស្សាកម្ពុជា ម៉ន សាម៉េត ដោយពិន្ទុ នា វគ្គជម្រុះបើកឆាក ខ្សែក្រវាត់ កម្មវិធី “អធិរាជគុនខ្មែរ ISI PALM-ISI PIPE” របស់ ភីអិនអិន កាលពី ថ្ងៃអាទិត្យ ថ្មីៗកន្លងមក ជើងខ្លាំង ថៃ ឃុមភីឈិត បង្ហាញមហិច្ឆតាធំរបស់ ខ្លួន ដោយ ប្ដេជ្ញា ដណ្ដើមខ្សែក្រវាត់ ប្រាក់ឲ្យបាន ដើម្បីបន្តឈានទៅ វគ្គផ្ដាច់ព្រ័ត្រ ប្រជែង ខ្សែក្រវាត់ មាស។

អ្នកប្រដាល់មកពីបុរីរ៉ាំ ប្រទេសថៃរៀបរាប់បែបនេះ ៖ “ ខ្ញុំពិតជា សប្បាយចិត្ត ដែលបានឈ្នះ ជើង ខ្លាំង កម្ពុជា ម៉ន សាម៉េត កាលពី ថ្ងៃអាទិត្យ កន្លងមក។ ហើយ ការ ឈ្នះវគ្គជម្រុះនេះ គឺធ្វើឲ្យខ្ញុំ កាន់តែមានកម្លាំងចិត្ត និង មហិច្ឆតា ធំ បន្តទៀត គឺ នឹង ត្រៀមខ្លួន ឲ្យល្អ ដើម្បី ដណ្ដើមខ្សែក្រវាត់ ប្រាក់ឲ្យបាន ។ វគ្គបន្ទាប់ ទោះ ខ្ញុំប៉ះថៃ ឬ ខ្មែរ រូបណាក៏ដោយ ខ្ញុំនឹង ប្រឹង ប្រកួត អស់ពីសមត្តភាព មិនបន្ធូរដៃ ឡើយ ព្រោះ ខ្ញុំមកកម្ពុជា នេះ គឺ ដើម្បីឈ្នះ ហើយ នាំយកខ្សែក្រវាត់ ទៅ ផ្ទះរបស់ខ្ញុំវិញ”។


បេក្ខភាពថៃ ដែល ឈានទៅ វគ្គ ប្រជែង ខ្សែក្រវាត់ប្រាក់ ដំបូង គេរូបនេះ អះអាង ទៀត ថា នឹង ខិតខំពង្រឹងខ្លួន បន្ថែម រួមទាំង ត្រៀមលក្ខណឲ្យបានល្អ ប្រសើរជាង លើកនេះ ដើម្បី បន្ត ស្វែងរកជ័យជម្នះ ឆ្ពោះទៅ សម្រេច មហិច្ឆតា របស់ ខ្លួន ក្នុងការ ប្រជែងខ្សែក្រវាត់មាស និង ប្រាក់រង្វាន់ ដ៏ច្រើន របស់ PNN មួយនេះ ។


សូមបញ្ជាក់ថា យុទ្ធនាការបើកឆាកវគ្គជម្រុះ ឆ្ពោះទៅ ប្រជែង ខ្សែក្រវាត់មាស កម្មវិធី “អធិរាជគុនខ្មែរ ISI PALM-ISI PIPE “របស់ ភីអិនអិន ឃុមភីឈិត ជាបេក្ខភាពថៃមួយរូបដំបូង គេ បាន ឈានទៅវគ្គបន្ត ដើម្បីត្រៀម ដណ្ដើមខ្សែក្រវាត់ប្រាក់ ក្រោយ រូបគេ បានយកឈ្នះពិន្ទុជើង ខ្លាំង កម្ពុជា ម៉ន សាម៉េត កាលពីថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ ២០២០ កន្លងមក ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖