+855 16 757 168     samnob@keiladaily.com
KD Logo

ប៊ុន សុធា ទុកជោគជ័យ២០១៩ ជាកម្លាំងចិត្តប្រជែង ខ្សែក្រវាត់នៅ PNN 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 325

ជើងខ្លាំងវ័យក្មេង ប៊ុន សុធា បាន រំឭកថា ២០១៩ អាចចាត់ទុកជាឆ្នាំដ៏ជោគជ័យសម្រាប់អាជីព ខ្លួន តាម រយៈ ការ ឈ្នះ ខ្សែក្រវាត់ ២ ខ្សែ។

ក្រៅពី ទទួល បាន ទាំង កេរ្តិ៍ឈ្មោះ និង ប្រាក់ រង្វាន់ ច្រើន កូន សិស្ស របស់ លោក ធន់ សុភា ថែម ទាំង បាន រៀបរាប់ ថា ជោគជ័យ នេះ ពិសេសខ្សែក្រវាត់ ថ្មីដែល ទើប ឈ្នះ កាលចុង ឆ្នាំ ២០១៩ កន្លង ទៅ បាន ក្លាយ ជា កម្លាំង ចិត្ត ដ៏ធំ ដែល បន្ថែម ទំនុក ចិត្ត និងឆន្ទៈ កាន់ តែ ខ្លាំង ដល់ ខ្លួន ផង ដែរ សម្រាប់ ការ ត្រៀម ប្រជែង ខ្សែក្រវាត់ មាស អធិរាជគុនខ្មែរ ISI Palm-ISI Pipe ដែល មាន ប្រាក់ រង្វាន់ រហូតដល់៤០លានរៀល។


ប៊ុន សុធា ដែល កំពុង ឈរក្នុង លំដាប់ ជួរ មុខនា ពេល បច្ចុប្បន្ន លើក ឡើង ថា ខ្លួន បាន ត្រៀម យ៉ាង ល្អ សម្រាប់ ការ បើក ឆាកជុំ ដំបូង របស់ ខ្លួន នៅ ខែ កុម្ភៈ និង ប្ដេជ្ញា ប្រឹងប្រែង ដើម្បី ដណ្ដើម កៅអី ខ្សែក្រវាត់ ។

អ្នកប្រយុទ្ធឆ្នើម ដែល ឈ្នះ ខ្សែក្រវាត់ ២ ខ្សែក្នុង ១ឆ្នាំ រូបនេះ បន្ត ថា ខ្លួន នឹង ផ្ដោត លើ ការ ប្រកួត ដណ្ដើម កៅអី ឡើង ទៅ ប្រជែង ខ្សែក្រវាត់ ប្រាក់ ជា មុន សិន ដោយ មិន ទាន់ មាន មហិច្ឆតាធំ គិតដល់ ខ្សែក្រវាត់ មាស ដែល នឹង មាន ប្រកួត ប្រជែង ខ្លាំង ក្លាបំផុត នោះ ទេ។

ប៊ុន សុធា ពន្យល់ថា សមាសភាពខ្សែក្រតវាត់ ប្រាក់ រង្វាន់ ដ៏ធំ នេះសុទ្ធ តែ ល្អៗ មិន ថា ខ្មែរ ឬថៃឡើយ។ ដូច្នេះ អ្វី ដែល ខ្លួន ផ្ដោត គឺ មិន ប្រមាថ ដៃគូ ដោយ ប្រឹងប្រែង ឆ្លង ជុំ ដំបូង ជាអាទិភាពសិន មុន បន្ត គិត ពីយុទ្ធសាស្ត្រ និង ការ ត្រៀម ខ្លួន វគ្គ បន្តបន្ទាប់ ទៀត ប្រសិន ជោគជ័យ។


គូរដឹង ដែរ ថា ប្រសិន មិន មាន អ្វី ប្រែប្រួល ទេ ប៊ុន សុធា នឹង បើក ឆាក វគ្គ ចាញ់ ធ្លាក់ របស់ ខ្លួន នៅ ខែ កុម្ភៈ ខាង មុខ ដើម្បី ប្រជែងទៅវគ្គ ចាប់ ឆ្នោត ដណ្ដើម ខ្សែក្រវាត់ ប្រាក់ ក៏ ដូច ជា កៅអី វគ្គ ពាក់ កណ្ដាល ផ្ដាច់ព្រ័ត្រ មាស ខណៈ ដែល ថ្ងៃអាទិតុ្យ ចុងសប្ដាហ៍ នេះ វ៉ាន់ វឿន នឹង ចាប់ ផ្ដើម វគ្គ ជម្រុះ របស់ ខ្លួន តទល់ ជើង ខ្លាំងថៃ ផ្យ៉ាក់អ៊ីនស៊ី៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖