+855 16 757 168     samnob@keiladaily.com
KD Logo

ឃួន ឡាំងកូស៊ីន៖ “ខ្ញុំនឹងប្រឹងប្រែងកែចំណុចខ្វះខាតរបស់ខ្ញុំ ” 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 309

ក្រោយចាញ់ ណាខនលួង ដោយសន្លប់ក្នុង ទឹក២ កាលពីថ្ងៃអាទិត្យ ទី ១៩ ខែមករា ប៉ុន្តែនៅតែ មានឱកាស ឡើង ទៅ វគ្គ ៨នាក់ចុងក្រោយ កម្មវិធី ”អធិរាជគុនខ្មែរ ISI PALM-ISI PIPE” នៅភីអិនអិន ដោយស្វ័យប្រវត្តិ ព្រោះ បេក្ខភាព ថៃរូបនេះ ពុំអាចសម្រកគីឡូបាន អ្នកប្រដាល់គុនខ្មែរ វ័យក្មេង ឃួន ឡាំងកូស៊ីន បានតាំង ចិត្ត យ៉ាង មុតមាំថា នឹងពង្រឹង សមត្ថភាព រួមទាំង ដុសខាត់ចំណុចខ្វះខាតរបស់ ខ្លួន បន្ថែមទៀត សម្រាប់ត្រៀមវគ្គប្រជែង ខ្សែក្រវាត់ ប្រាក់ ។


អ្នកប្រយុទ្ធ គុនខ្មែរ មក ពីខេត្ត បន្ទាយមានជ័យ រៀបរាប់បែបនេះ៖"ខ្វះខាតដដែលៗហ្នឹងឯង ដូចដែលខ្ញុំបានរៀបរាប់ពីមុន តែខ្ញុំមានឈ្មោះទៅវគ្គបន្តទៀត អ៊ីចឹងខ្ញុំនឹងប្រឹងប្រែងធ្វើឲ្យបានល្អ និងបំពេញចំណុចខ្វះខាតរបស់ខ្ញុំ"។

បែបណាក្ដី កូនសិស្ស គ្រូ សាន សៅយ៉ាន់ រូបនេះ ទទួលស្គាល់ថា វគ្គប្រជែងខ្សែក្រវាត់ប្រាក់ នឹងមានភាព តានតឹងខ្លាំង ព្រោះ ទាំង បេក្ខភាព ខ្មែរ និង ថៃ ដែលអាច ឈានដល់ដ៏សំខាន់នេះ សុទ្ធ តែ មានសមត្ថភាពខ្ពស់។


សូមបញ្ជាក់ថា គិតត្រឹមសប្ដាហ៍ទី៣ កម្មវិធី ប្រជែង ខ្សែក្រវាត់ “អធិរាជគុនខ្មែរ ISI PALM-ISI PIPE នៅភីអិនអិន ឃួន ឡាំង កូស៊ីន ជាបេក្ខភាព គុនខ្មែរ ទី២ ដែលបានកក់កៅអី ឡើងទៅ វគ្គ ប្រជែង ខ្សែក្រវាត់ ប្រាក់ បន្ទាប់ពី លៀប រដ្ឋា និង បេក្ខភាព ថៃ ឃុមភីឈិត ដោយ ឈរចាំ បេក្ខភាព៥រូបផ្សេងទៀត នរណានឹង ឡើង ដល់វគ្គប្រជែង ដ៏សំខាន់មួយនេះ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖