+855 16 757 168     samnob@keiladaily.com
KD Logo

ផល សោភ័ណ្ឌ មិនអាចប៉ះណាត់តាភុនបានទេក្នុងការបង្ហាញលើកដំបូងនៅ PNN

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 151

ក្នុងការបង្ហាញខ្លួនលើដំបូងនៅសង្វៀនអធិរាជគុនខ្មែរ ISI PALM-ISI PIPE របស់ PNN អ្នកលេងកណ្ដាប់ដៃ ផល សោភ័ណ្ឌ ត្រូវបានផ្គូផ្គងឲ្យជួបជើងខ្លាំងថៃណាត់តាភុននៅថ្ងៃអាទិត្យ ទី២៦ ខែមករា ខាងមុខ។ តែផ្ទុយទៅវិញ ដៃគូឆ្លងដែនរូបនេះមិនធ្វើដំណើរមកកាន់កម្ពុជាបានទេ ព្រោះរបួសលើផ្ទៃមុខមិនទាន់សះស្បើយ១០០ភាគរយ។


ជាជំនួស សិស្សគុនតាឡីដំរីមានឫទ្ធិ ផល សោភ័ណ្ឌ ត្រូវជួបកីឡាករថៃម្នាក់ទៀត គឺផេតអ៊ូដន។

ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម វ៉ាន់ វឿន នឹងផ្ដើមដំណើរផ្សេងព្រេងរបស់ខ្លួនក្នុងកម្មវិធីអធិរាជគុនខ្មែរ ISI PALM-ISI PIPE ជុំទីមួយខ្សែក្រវាត់ប្រាក់ទម្ងន់៥៧គីឡូក្រាម នៅថ្ងៃអាទិត្យទី២៦ខែមករាឆ្នាំ២០២០នេះ ដោយតតាំងបេក្ខជនថៃផ្យាក់អ៊ិនស៊ី។

ក្រៅពីនេះក៏មានអមដោយគូពន្លកគុនខ្មែរឆ្នើមៗពីរគូទៀតកំដរខ្សែចក្ខុទស្សនិកជនរយៈពេលពីរម៉ោងពេញនៅសង្វៀនព្រែកព្នៅ។


អធិរាជ គុនខ្មែរ ISI PALM- ISI PIPE ផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង ១២ ថ្ងៃ ត្រង់តទៅ៕

អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖