+855 16 757 168     samnob@keiladaily.com
KD Logo

ក្លិបប្រដាល់អាណាចក្រ គុនខ្មែរ ស៊ូក្រាញឧបសគ្គលើកស្ទួយវិស័យគុនខ្មែរ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1151

គ្រូបង្វឹក និង ស្ថាបនិក ក្លិបប្រដាល់អាណាចក្រ គុនខ្មែរ ធី ណារិទ្ធ បង្ហើប ថា ក្លិបរបស់លោក បានតស៊ូក្រាញននៀលការលំបាកជា ច្រើន ដោយ បោះទីតាំង លើដីផ្ទះជួលគេ ប្រមាណជាង ៣ឆ្នាំ កន្លងមក ដើម្បី រួមចំណែក បណ្ដុះបណ្ដាល ធនធាន គុនខ្មែរ ឲ្យកាន់តែ រីកចំរើន ។


អតីតអ្នកប្រដាល់ ដើមកំណើតពី ខេត្ត បាត់ដំបង រៀបរាប់បែប នេះ៖"ក្លិបខ្ញុំនេះបើកបាន៣ឆ្នាំហើយ ហើយបើនិយាយពីឧបសគ្គវិញ គឺមានច្រើនណាស់។ ខ្ញុំបានដើរជួលដីឡូតិ៍គេនៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែន។ ជួលដីឡូតិ៍គេបានធ្វើក្លិបអីរួច។ និយាយទៅក្លិបខ្វះខាតច្រើន ប៉ុន្តែដោយសារខ្ញុំស្រលាញ់វិស័យប្រដាល់ហ្នឹងតាំងពីតូចមក ហើយមានក្មេងៗចូលហាត់ជាមួយខ្ញុំច្រើនអ៊ីចឹងទៅ ខ្ញុំក៏ប្រឹងប្រែងដើររកសម្ភារៈហ្វឹកហាត់ រកទីតាំង សុំបងអភិបាលខណ្ឌពោធិ៍សែនជ័យ ហើយគាត់បានជួយជាថវិកា ជាអង្ករប្រចាំខែទៅ ក៏ចេះតែដំណើរការរហូតដល់ឥឡូវ។ ការហូបចុកអីហ្នឹង គឺកីឡាករពឹងលើគ្រូទាំងអស់ ទាំងការហូបចុក និងស្នាក់នៅ"។


គ្រូបង្វឹកគុនខ្មែរ វ័យ ៤១ឆ្នាំ រូបនេះ បន្ថែម ថា កន្លងមក លោកស្ទើរតែចង់បិទក្លិបចោលម្ដងៗ ផង ដែរ ប៉ុន្តែ ដោយសារ ចិត្ត ស្រលាញ់ និង មិនដាច់ចិត្ត ពីកូនសិស្ស ទើបខំបន្តរហូត ដល់សព្វថ្ងៃ ។


សូមបញ្ជាក់ថា ក្លិបប្រដាល់អាណាចក្រ គុនខ្មែរ មានទីតាំង ស្ថិត នៅ ភូមិសាមគ្គី៣ សង្កាត់ត្រពាំង ក្រសាំង ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយសព្វថ្ងៃកំពុង បង្វឹកសិស្ស ជាង១០ រូប៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖