+855 16 757 168     samnob@keiladaily.com
KD Logo

សប្ដាហ៍នេះ អេលីត ចំរើន ចាប់ផ្ដើមយុទ្ធនាការខ្សែក្រវាត់អធិរាជគុនខ្មែរ ISI PALM-ISI PIPE

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 372

បេក្ខជនកម្ពុជាមួយរូបទៀត គឺអ្នកស្នងក្បាច់គុនកំពុងក្រសោបភាពល្បីរន្ទី អេលីត ចំរើន នឹងផ្ដើមយុទ្ធនាការជម្រុះខ្សែក្រវាត់ប្រាក់អធិរាជគុនខ្មែរ ISI PALM-ISI PIPE លើសង្វៀន PNN នៅថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ។

សិស្សគុនក្លិបប៉ែនកាក់គុនខ្មែរត្រូវប្រឈមមុខប្ដូរផ្ដាច់នឹងកំពូលរន្ទះជើងឆ្លងដែនដៃ ឃុមផាយ៉ាក់ ក្នុងជម្រុះដំបូងដ៏សំខាន់មួយនេះ។


ជាមួយគ្នានេះសម្រាប់គូមិត្តភាពអន្តរជាតិ អ្នកស្នងគុនខ្មែរល្អចម្រុះក្បាច់ទម្ងន់ស្រាល ហ៊ីម សេរី ស្វាគមន៍ អ្នកលេងកណ្ដាប់ដៃមកពីថៃ ចមថង។

ក្រៅពីគូប្រកួតដ៏កក្រើកលក្ខណៈអន្តរជាតិខាងលើ ក៏មានអមដោយគូពន្លកគុនខ្មែរចិត្តអង់អាច អៀប លីឆា ត្រៀមក្បាច់ប្រហារ កីឡាករវ័យក្មេងល្បីដីក្រុង អេលីត វិចិត្រ។ ។ រលកថ្មី ជឿន ណារ័ត្ន ប៉ះជើងចាស់ លាស់ យីន សាកកម្លាំងគ្នាក្នុងតំណែងគូបើកឆាក។

កម្មវិធីអធិរាជគុនខ្មែរ ISI PALM-ISI PIPE ផ្សាយផ្ទាល់តាមរយៈប៉ុស្តិ៍ទូរទស្សន៍ PNN ផេកហ្វេសប៊ុក PNN Sports និងផេកហ្វេសប៊ុក ISI STEEL ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖