+855 16 757 168     samnob@keiladaily.com
KD Logo

អេលីត ចំរើន៖ ជម្រុះខ្សែក្រវាត់ PNN ថ្ងៃអាទិត្យនេះ បើគេមិនសន្លប់ គឺសន្លប់ខ្ញុំ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 266

មុនបើកឆាកវគ្គជម្រុះខ្សែក្រវាត់ជុំដំបូង របស់ ខ្លួន ក្នុង កម្មវិធី“អធិរាជគុនខ្មែរ ISI PALM-ISI PIPE នៅ ភីអិនអិន នាថ្ងៃអាទិត្យ សប្ដាហ៍នេះ អ្នកប្រដាល់គុនខ្មែរជួរមុខ អេលីត ចំរើន អះអាង ថា បានសម្រួច បច្ចេកទេស រួចរាល់ ហើយ ប្ដេជ្ញា ដណ្ដើម យកជ័យជម្នះ ទោះចាញ់ឬឈ្នះ នឹងធ្វើឲ្យកក្រើកអស់ពីសមត្ថភាព ។


អ្នកប្រយុទ្ធ ដើមកំណើតពីខេត្តបាត់ដំបង បង្ហាញកា រតាំងចិត្ត បែបនេះ ៖"គ្រប់ស្នៀតទាំងកែង ទាំងជង្គង់ ទាត់ និងធាក់ គឺពង្រឹងទាំងអស់ ដូច្នេះខ្ញុំនឹងប្រឹងប្រែងអស់ពីសមត្ថភាព"។

កូនសិស្ស គ្រូ ស៊ន អេលីត វ័យ ២៥ ឆ្នាំ រូបនេះ បានចាត់ទុក ការ ប៉ះ ឃុមផ្យាក់ ជា ការ ប្រកួត ក៏តានតឹងបំផុត ព្រោះបេក្ខភាព ថៃ រូបនេះ មានសមត្ថភាពខ្ពស់ និង ល្អ ស្នៀតជើង មិនអាចមើលស្រាលបានឡើយ។

សូមជម្រាបថា វគ្គ ជម្រុះខ្សែក្រវាត់ កម្មវិធី ” អធិរាជគុនខ្មែរ ISI PALM-ISI PIPE នៅ ភីអិនអិន ឈានដល់សប្ដាហ៍ទី៥ ហើយ ដោយជើង ខ្លាំង កម្ពុជា អេលីត ចំរើន នឹង ប្រជែងកៅអី តទល់ អ្នកលេងទម្ងន់ជើង ឃុមផ្យាក់ នា ថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ សប្ដាហ៍នេះ ដើម្បីរកអ្នកឈ្នះឡើង ទៅវគ្គ ប្រជែង ខ្សែក្រវាត់ប្រាក់។


លើសង្វៀនតែ មួយ កាន់ជក់ចិត្ត គូមិត្តភាព អន្តរជាតិ ហ៊ីម សេរី ស្វាគមន៍ អ្នកលេងកណ្ដាប់ដៃឆ្លងដែន មឿង ឧប៊ុន រួមទាំង អមដោយគូមិត្តភាព ជាតិពីរគូទៀត រួមមាន ភិន សុចាន់ទី ប៉ះ អៀប លីឆា ខណៈ ជើង ថ្មី ជឿន ណារ័ត្ន ល្បងស្នៀតជើងចាស់ លាស់ យីម ផ្សាយផ្ទាល់ លើកញ្ចក់ទូរទស្សន៍ PNN ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖