+855 16 757 168     samnob@keiladaily.com
KD Logo

ហ៊ីម សេរី ថា​ទោះ​រៀបការ​រួច​ ប៉ុន្តែ​ខ្លួននៅតែ​ផ្ដោតខ្លាំង​លើ​អាជីព​ប្រដាល់​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 214

អ្នកប្រដាល់​គុនខ្មែរទម្ងន់ស្រាល​ស្ទើរគ្មានគូប្រជែងក្នុងស្រុក ហ៊ីម សេរី បង្ហើបថា ក្រោយ​រៀបអាពាហ៍ពិពាហ៍​រួចប្រមាណជិត​មួយខែ ខ្លួននៅតែ​រក្សា​ការ​យកចិត្ត​ទុកដាក់ហ្វឹកហាត់ និង​បង្កើនសមត្ថភាព ដើម្បី​បន្តចាប់ទីផ្សារ​ប្រកួត ខណៈសព្វថ្ងៃ ក្រៅពីអាជីព​ឡើងរេញ ខ្លួននៅ​មិនទាន់មានមុខរបរ​ផ្សេងនៅឡើយ​​។


អ្នកស្នងគុនខ្មែរ ដើមកំណើតពីខេត្ត​បាត់ដំបង រៀបរាប់បែបថា បច្ចុប្បន្ន ខ្លួនកំពុង​ខំ​​សន្សំប្រាក់ទុក ដើម្បីមានលទ្ធភាពអាច​​​បើកមុខរបរមួយ​​សមរម្យ ក្រោយ​ចូលនិវត្តន៍ពី​សង្វៀនមួយនេះ​ផង​ដែរ​។

ហ៊ីម សេរី ពន្យល់ ៖"ខ្ញ៉ំចាំមើលមួយឆ្នាំពីរឆ្នាំទៀតសិន ព្រោះអត់ទាន់ដឹង រករបរអីនៅឡើយ ណាមួយកំពុងប្រកបអាជីពប្រដាល់អ៊ីចឹង។ ក្នុងចិត្តខ្ញ៉ំពេលឈប់ពីប្រដាល់ គឺចង់ចិញ្ចឹមជ្រូក"។

សិស្ស​គុនក្លិបតាព្រហ្មមានជ័យ រូបនេះ បន្ថែម​ថា ទោះ​ខ្លួនពុំទាន់អាច​ព្យាករណ៍​ពីការ​លាឈប់ពីវីថីសង្វៀន​មួយនេះយ៉ាងណាក្ដី ប៉ុន្តែ​រូបគេ នៅតែ​រំពឹង​នឹង​បន្ត​ឡើង​រេញ​ឲ្យបានច្រើនឆ្នាំ​ថែមទៀត​តាមលទ្ធភាព ដ្បិត​សព្វថ្ងៃ ប្រដាល់​នៅតែ​ជា​អាជីពដ៏សំខាន់ និង​តែមួយមុខគត់​ សម្រាប់រកចំណូលរបស់ខ្លួន​។


សូមបញ្ជាក់ថា ហ៊ីម សេរី ទើបអាពាហ៍ពិពាហ៍រួច កាលពី​ខែ​មករា ឆ្នាំ​២០២០ ថ្មីៗកន្លងមក និង​បានបង្ហាញខ្លួន​នៅសង្វៀន ភីអិនអិន ជា​ថ្មី​ កាលពី​ថ្ងៃអាទិត្យ ទី​០២ ខែកុម្ភៈ ដែលយក​ឈ្នះ​កីឡាករ​ថៃ មឿន ឧប៊ុន ដោយពិន្ទុ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖