+855 16 757 168     samnob@keiladaily.com
KD Logo

ភិន សុចាន់ទី ប្ដេជ្ញាពង្រឹងខ្លួនឆក់ឱកាសវាយអន្តរជាតិ ក្រោយចូលសង្វៀនជាថ្មី 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 111

អ្នកប្រដាល់ គុនខ្មែរ ធ្លាប់មានឈ្មោះបោះសំឡេង មួយរូប ភិន សុចាន់ទី បានបង្ហាញការ តាំង ចិត្ត យ៉ាង មុតមាំ ថា នឹង ខិតខំអភិវឌ្ឍសមត្ថភាព រួមទាំងសាង ប្រជាប្រិយភាព ឲ្យកាន់តែ លេចធ្លោ ដើម្បី ស្វែង រកឱកាស ឆ្ពោះទៅ ប្រកួត អន្តរជាតិ នាពេលឆាប់ៗ ខាងមុខ ក្រោយរូបគេ បា នវិលចូលវិថីសង្វៀន ជា ថ្មី ។


អ្នកស្នងគុនខ្មែរដើមកំណើតពីខេត្តក្រចេះរៀបរាប់បែបនេះ ៖"សម្រាប់ខ្ញុំខ្ញុំត្រូវតែប្ដេជ្ញាចិត្តថាត្រូវតែខំហាត់ដើម្បីមានឱកាសប្រកួតអន្តរជាតិពេលត្រលប់មកវាយសាជាថ្មីនេះ ជាពិសេសកែប្រែចំណុចខ្សោយរបស់ខ្ញុំឲ្យល្អប្រសើរ"។ 

សិស្ស ក្លិប ប្រដាល់ នាគរាជចតុមុខ រូបនេះ រម្លឹកថា ក្រោយខ្លួនបាត់មុខពី សង្វៀន គុនខ្មែរ មួយរយៈកន្លងមក រូបគេ ក៏បាន ទៅធ្វើសំណង់នៅប្រទេស ថៃ និង មានឱកាស ឡើង រេញ ប្រកួត នៅទីនោះ ២ទៅ៣ ប្រកួត ផ ងដែរ ។


សូមបញ្ជាក់ ថា ភិន សុចាន់ទី ជាអ្នកប្រដាល់មានកេរ្ត៍ឈ្មោះ មួយរូប ធ្លាប់ឆ្លងកាត់បទពិសោធទាំង គុនខ្មែរ និង គុនចម្រុះ ហើយ បានឃ្លាតឆ្ងាយពីសង្វៀន មួយ រយៈ ដោយ បានទៅ ធ្វើការ សំណង់នៅប្រទេស ថៃ កន្លងមក ។ បច្ចុប្បន្ន អ្នកប្រដាល់វ័យជាង ២០ ឆ្នាំ រូបនេះ ក៏ វិលចូលប្រឡូកអាជីព ឡើង រេញជា ថ្មី និងកំពុង ហ្វឹកហាត់ នៅ ក្លិប ប្រដាល់ នាគរាជចតុមុខ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖