+855 16 757 168     samnob@keiladaily.com
KD Logo

ស សី ដាក់គោលដៅនាំសិស្សប្រលូកសង្វៀនថ្នាលក្នុងពេលឆាប់ៗ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 89

បន្ទាប់ពីបាន ចាប់ ផ្ដើម បណ្ដុះ គុនខ្មែរ ទៅ ដល់ កុមារ និង យុវជន ក្នុង សហគមន៍ខ្លួនរយៈ ជាង ២ ខែ មក នេះ អតីត អ្នក លេង គុនខ្មែរ លោក ស សី រំពឹង ថា កូន សិស្ស របស់ លោក នឹង អាច ចាប់ ចេញ ប្រលូក តាម សង្វៀន បាន នៅ ក្នុង ពេល ឆាប់ ៗ ខាង មុខ។


អតីត កីឡាករ វ៉ៃ ស៊ូ រូប នេះ ឲ្យ ដឹង ថា បច្ចុប្បន្ន ក្លិប របស់ លោក ដែល កំពុង ស្ថិត ក្នុង ដំណាក់ កាល កវែក កឆ្នាំង នៅឡើយ កំពុង បង្វឹក សិស្ស ជិត ២០ នាក់ ។ ក្នុង ចំណោម នេះ លោក បាន មើល ឃើញ ពី ធនធាន មួយ ចំនួន ដែលមាន ទេពកោសល្យ និង សមត្ថភាព អាច ចេញ ប្រលូក ការ ប្រកួត បាន នៅ ក្នុង ដ៏ខ្លីខាង មុខ។

គ្រូបង្វឹកជើង ថ្មីរូប នេះ បន្ថែម ថា បើទោះជាក្លិប លោក ក្មេង ខ្ចី តែ លោក មាន គោលដៅក្នុង ការ បណ្ដុះ កីឡាករ ដែល មាន សមត្ថភាព។ លោក នឹង នាំ កូន សិស្ស ប្រលូក សង្វៀន ថ្នាល ដ៏រាបណា សិស្ស លោក មាន សមត្ថភាព ជា មុន សិន ពោល គ្រូបង្វឹក រូប នេះ អះអាង ថា លោក មិន ចង់ ដើម្បី តែ បាន តម្លៃ ខ្លួន កីឡាករ ទាំង ធនធាន កីឡាករ លោក នៅមិនទាន់ មាន បច្ចេកទេសល្អ គ្រប់គ្រាន់ ដើម្បី ទទួល បាន ការ ចាប់ អារម្មណ៍ពី អ្នក និយមគុនខ្មែរ នោះទេ។


គួររំឭកថា ស សី គឺ ជា អតីត កីឡាករ គុន ខ្មែរ លំដាប់ បង្គួរ មួយរូប ដែល លោកក៏ ធ្លាប់ មាន បទពិសោធន៍ចេញទៅបង្ហាញគុនខ្មែរ ដល់ ទឹកដីជប៉ុនផង ដែរ អំឡុងឆ្នាំ ២០១៥ ២០១៦ ហើយ ក៏អតីតកីឡាករ MMA របស់ កម្ពុជា ដែល ធ្លាប់ បង្ហាញ ខ្លួន លើ រេញdអន្តរជាតិ One Championship ផង ដែរ មុន លោក ងាក មក បង្កើត ក្លិប ផ្ទាល់ ខ្លួន ក្នុង មូលដ្ឋាន លោក ក្នុង ស្រុក មុខ កំពូល ខេត្ត កណ្ដាល៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖