+855 16 757 168     samnob@keiladaily.com
KD Logo

ប៊ុន សុធា ផ្ដើមយុទ្ធនាការជម្រុះខ្សែក្រវាត់ប្រាក់អធិរាជគុនខ្មែរ ISI PALM-ISI PIPE 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 166

ការទន្ទឹងរង់ចាំរបស់ប៊ុន សុធា បើកឆាកជម្រុះជុំដំបូងខ្សែក្រវាត់ប្រាក់អធិរាជគុនខ្មែរ ISI PALM-ISI PIPE នឹងចូលមកដល់ហើយនៅថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ នាសង្វៀន PNN ព្រែកព្នៅ។

ម្ចាស់ខ្សែក្រវាត់ពីរខ្សែមកពីសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទត្រូវប្រឈមមុខប្ដូរផ្ដាច់តទល់ ខ្លាកំណាចថៃ ចៅផាហ៊ីន ក្នុងវគ្គជម្រុះដ៏កក្រើកពីមុខទស្សនិកជនយ៉ាងកុះករ។


មិនតែប៉ុណ្ណោះ នៅថ្ងៃដដែល និងលើសង្វៀនតែមួយ ម្ចាស់ខ្សែក្រវាត់ប្រាក់អធិរាជគុនខ្មែររដូវកាលដំបូង សុខ សាវិន នឹងលេចមុខនៅ PNN សាជាថ្មី ទទួលស្វាគមន៍អ្នកលេងព្យុះកណ្ដាប់ដៃ ភិតណាធី។

ក្រៅពីនេះក៏មានអមដោយគូពិសេសថ្មីៗ ដែលនឹងបញ្ចេញសមត្ថភាពគុនខ្មែរគ្មានប្រណីចំនួនពីរគូទៀត។

កម្មវិធិអធិរាជគុនខ្មែរ ISI PALM-ISI PIPE ផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ប៉ុស្តិ៍ PNN ផេកហ្វេសប៊ុកផ្លូវការ PNN Sports និងផេកហ្វេសប៊ុក ISI STEEL ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖