+855 16 757 168     samnob@keiladaily.com
KD Logo

ប៊ុន សុធា៖”ខ្ញុំត្រៀមគ្រប់គ្រាន់ហើយ សម្រាប់វគ្គជម្រុះខ្សែក្រវាត់ PNN ថ្ងៃអាទិត្យនេះ” 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 258

អ្នកប្រដាល់ គុនខ្មែរ ជួរមុខ កំពុង លេចធ្លោ ប៊ុន សុធា អះអាង ថា ខ្លួនបាន សម្រួចបច្ចេកទេស និង ពង្រឹង សមត្ថភាព រួចរាល់ សម្រាប់ ត្រៀមវគ្គជម្រុះខ្សែក្រវាត់ជុំដំបូង របស់ខ្លួន ក្នុងកម្មវិធី “អធិរាជគុនខ្មែរ ISI PALM-ISI PIPE” នៅ ភីអិនអិន ដោយ ត្រូវតតាំង អ្នកប្រដាល់ចាស់វស្សា ថៃ ចៅផាហ៊ីម នា ថ្ងៃអាទិត្យ សប្ដាហ៍នេះ។


ប៊ុន សុធា បង្ហាញការ តាំង ចិត្ត យ៉ាង មុតមាំបែបនេះ៖"៣សប្ដាហ៍ខ្ញុំគិតថា គ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ។ ខ្ញុំបន្ថែមដៃ និងទាត់ធ្ងន់ជាងមុន ហើយកែង និងជង្គង់ក៏ស្រួចជាងមុន។ និយាយទៅខ្ញុំត្រៀមរួចរាល់ហើយ។ ខ្ញុំមិនបានដឹងពីសមត្ថភាពរបស់គាត់ប៉ុន្មានទេ ព្រោះ​អត់ដែលមើលគាត់។ ឮថា គាត់ចូលចិត្តដើរចូល ហើយខ្ញុំក៏ចូលចិត្តបែបនេះដែរ"។ 

សិស្ស គុនក្លិបប្រដាល់ សមាគមក្រសួងការពារជាតិ រូបនេះ ប្ដេជ្ញា ធ្វើឲ្យបានល្អ បំផុត និង រំពឹង ៧០ភាគរយ ដើម្បីដណ្ដើមជ័យជម្នះ ក្នុងវគ្គជម្រុះចាញ់ធ្លាក់ ដ៏សំខាន់មួយនេះ។

សូមជម្រាបថា បេសកកម្មសប្ដាហ៍ទី ៧ វគ្គជម្រុះ ខ្សែក្រវាត់ កម្មវិធី “អធិរាជគុនខ្មែរ ISI PALM-ISI PIPE” នៅ ភីអិនអិន ប៊ុន សុធា នឹង ចូលខ្លួន ប្រជែង កៅអី ជាមួយ បេក្ខភាព ថៃ ចៅផាហ៊ីម នាថ្ងៃអាទិត្យ ទី ១៦ ខែកុម្ភៈ សប្ដាហ៍នេះ ដើម្បី រកអ្នកឈ្នះឡើងវគ្គខ្សែក្រវាត់ប្រាក់។


លើសង្វៀន តែ មួយ គូមិត្តភាពអន្តរជាតិ ម្ចាស់ខ្សែក្រវាត់ ប្រាក់ PNN រដូវកាលទី១ សុខ សាវិន តតាំង អ្នកប្រដាល់ថៃ ភិតណាធី រួមទាំង អមដោយ គូមិត្តភាពជាតិដ៏ជក់ចិត្ត ពីរគូទៀត ម៉ន ភារម្យ ប៉ះ ជី ឆៃលី ខណៈ អេលីត កែងឡុង ស្វាគមន៍កូនខ្មែរ-អាមេរិក Ryan Kim ផ្សាយផ្ទាល់ លើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ម៉ោង ១២ ថ្ងៃត្រង់តទៅ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖