+855 16 757 168     samnob@keiladaily.com
KD Logo

ឯម វុត្ថា ចាត់ទុកការឈ្នះខ្សែក្រវាត់របស់ឯម ឡេងលី ធ្វើឲ្យអ្នកធ្លាប់មាក់ងាយភ្លឺភ្នែក

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 594

អ្នកប្រដាល់គុនខ្មែរកំពុងមានប្រជាប្រិយ ឯម ឡេងលី បានយកឈ្នះអ្នកប្រដាល់ថៃ ជេកស្យាម ដោយពិន្ទុ វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ខារ៉ាបាវនៅសង្វៀនបាយ័នស្ទឹងមានជ័យ កាលថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ។ 

នេះជាខ្សែក្រវាត់ដ៏ធំដំបូងក្នុងអាជីពសិស្សគុនក្លិបនិរោធមានជ័យ។ 


មុនឈានដល់វគ្គផ្ដាច់ព្រ័ត្រដណ្ដើមជើងឯកនៅដើមឆ្នាំ២០២០នេះ អ្នកទស្សនាមួយចំនួនហាក់មិនគិតថា ឡេងលី អាចក្រសោបបានជ័យជម្នះឡើយ។

ហេតុដូចនេះហើយបានជាលោក ឯម វុត្ថា គ្រូបង្វឹកប្រចាំក្លិបនិរោធមានជ័យ និងថ្មគោលខណ្ឌពោធិ៍សែនជ័យបានចាត់ទុកលទ្ធផលរបស់ឡេងលីធ្វើឲ្យអ្នកធ្លាប់មើលស្រាលរូបគេស្ងាត់មាត់។

លោក ឯម វុត្ថា ដែលជាគណៈកម្មការ និងអាជ្ញាកណ្ដាលនៅសង្វៀនបាយ័ន និង BTV ផងនោះសរសេរលើ Facebook បែបនេះ ៖

"កុំថាខ្លាដេកថាខ្លាងាប់ អ្នកថាឲ្យ ឯម ឡេលី បាត់ទៅណាហើយគ្រាន់ថា ឯម ឡេងលី ឡើងវគ្គផ្ដាច់ព្រ័ត្រ ខ្សែក្រវាត់បានទៅលើថៃ បាត់ទៅណាហើយអ្នកគាំទ្រគុនខ្មែរពេលគ្នាប្រកួតឈ្នះសរសើរគ្នាពេលគ្នាប្រកួតចាញ់ជេរគ្នា ហ្នឹងហើយអ្នកគាំទ្រគុនខ្មែរ"។



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖