+855 16 757 168     samnob@keiladaily.com
KD Logo

ប៉ែន សុផាន់ណា រំឭករឿងពិសេសមួយរបស់គង់ សំបូរ ក្រោយប្ដូរទ្រនំហ្វឹកហាត់

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 322


"រន្ទះជើងព្យុះសង្ឃរា គង់សំបូរ បានផ្លាស់ពីក្លិប គុហាព្រហ្មជ័យ ទៅកាន់ក្លិបអ្នកមាន គុនខ្មែរគោព្រៃ ជាផ្លូវការហើយនាចុងសប្ដាហ៍មុន។

ការធ្វើកុងត្រាផ្ទេរ គង់ សំបូរ គឺចំថ្ងៃគ្រប់១ឆ្នាំគត់ពីថ្ងៃដែល គង់សំបូរ បង្ហាញខ្លួននៅសង្វៀនឈានមុខប្រចាំអាស៊ី One Championship ជាលើកដំបូង នៅសិង្ហបូរី ក្រោមការដឹកនាំរបស់លោក ជារិទ្ធ និងស្ថាបនិក Kingdom Fight Gym លោក Kwok។ គង់ សំបូរ ជាកីឡាករខ្មែរ ដំបូងបំផុត ដែលទទួលបទពិសោធន៍ប្រដាល់បែបបច្ចិមលោក Kickboxing ទោះជាអ្នកប្រយុទ្ធសង្ហារមិនចាញ់តួកុន ដែលជាអតីតកូនសិស្សលោកធន់ សុភា រូបនេះបានចាញ់ពិន្ទុកីឡាករចិន ចាង ជីឡុង ក្នុងការប្រកួតមួយនោះ។

សំណាងល្អនិងជូនពរជោគជ័យនៅក្លិបថ្មី Kong Sambo Phat Soda។"


នេះជាសំណេររបស់លោក ប៉ែន សុផាន់ណា ពិធីករ និងអ្នកយកព័ត៌មានកីឡាជាន់ខ្ពស់របស់ PNN។

គួរដឹងដែរថា គង់ សំបូរ ត្រូវបានព្រមព្រៀងផ្ទេរពីក្លិបគុហាព្រហ្មជ័យនៅខេត្តសៀមរាបទៅកាន់ក្លិបគោព្រៃគុនខ្មែរនាពេលថ្មីៗនេះ៕



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖