+855 16 757 168     samnob@keiladaily.com
KD Logo

អេលីត សាន់ ត្រៀមឡើងសង្វៀន វិញ ក្រោយ រួច ពី ការ ពិន័យបញ្ឈរជើង 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 272

កីឡាករ គុនខ្មែរ និយម វាយដោយ ទំនុក ចិត្ត និង ភាពអង់អាច អេលីត សាន់ នឹង វិល មក សង្វៀន ឡើង វិញ នៅចុង សប្ដាហ៍ នេះ បន្ទាប់ពី ស្ងប់ស្ងាត់ ពីសង្វៀន រយៈពេល ១ ខែ កន្លង មក ។ កូន សិស្ស ប៉ែនកាក់ គុនខ្មែរ កំពុង សម្រួច សមត្ថភាព និង ប្ដេជ្ញាធ្វើ ឲឲ្យ ការ បង្ហាញ ខ្លួន នៅសប្ដាហ៍ នេះ ជា ការ ប្រកួត ដ៏បំផុត សម្រាប់ បំពេញ ចំណី អារម្មណ៍ អ្នក គាំទ្រ របស់ ខ្លួន ឡើង វិញ។


អេលីត សាន់ បន្ថែម ថា ខ្លួន បាន ចាប់ ផ្ដើម ហ្វឹកហាត់ ឡើង វិញ ជាង ២ សប្ដាហ៍ មក ហើយ ខណៈ កម្លាំង និង បច្ចេកទេស គឺពុំ មាន បញ្ហាឡើយ និង ជឿជាក់ ថា ការ សម្រាក ពី សង្វៀន ជាង៤ សប្ដាហ៍ កន្លង មក នឹង ធ្វើ ឲ្យ ការ ប្រកួតសប្ដាហ៍ នេះ កាន់តែ រលូន ជាក់ ជា មិនខាន។ អ្នក ប្រយុទ្ធ រូប នេះ បាន បង្ហើប ទៀត ថា នឹង ប្រឹងប្រែង យក លទ្ធផល ដ៏ល្អក្នុង ការ បង្ហាញ ខ្លួន ឡើង វិញ ដើម្បីជា ការសូមទោសដល់ គ្រូបង្វឹករបស់ ខ្លួន ចំពោះ កំហុស មួយ ចំនួន កន្លង មក ។


គួររំឭកថា អេលីត សាន់ កាលខែ មករា ត្រូវ បាន គ្រូ បង្វឹក លោក ស៊ន អេលីត ប្រកាស ពិន័យ បញ្ឈរ ជើង ៣ ខែ ដោយសំអាង ថា ខ្ជះខ្ជាយវិន័យ ក្នុង ក្លិប តែ ត្រូវ លោក អនុគ្រោះ វិញ ក្រោយ ការ ប្រកាស ៣ សប្ដាហ៍។ ការបង្ហាញ ខ្លួន ជា ថ្មី របស់ អេលីត សាន់ នឹង ធ្វើ ឡើង នៅសង្វៀន PNN អធិរាជគុនខ្មែរ ISI Palm – ISI Pipe តទល់ ជើង ខ្លាំង ថៃ នៅថ្ងៃ អាទិត្យ ទី១ មីនាសប្ដាហ៍ នេះ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖