+855 16 757 168     samnob@keiladaily.com
KD Logo

អេលីត ចំរើន ផ្ដួលជើងខ្លាំងថៃ ឃុម ភីឈិត ទឹក៣យកបានខ្សែក្រវាត់ប្រាក់

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 400

អ្នកប្រដាល់កំពុងមានប្រជាប្រិយ អេលីត ចំរើន បានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាសអធិរាជគុនខ្មែរ ISI PIPE-ISI PALM ក្រោយឈ្នះខ្សែក្រវាត់ប្រាក់នៅថ្ងៃអាទិត្យ ទី១៥ មីនា។

លើសង្វៀន PNN ព្រែកព្នៅ សិស្សគុនប៉ែនកាក់គុនខ្មែរបានប្រើផ្លែស្មងធ្វើឲ្យឃុមភីឈិតងើបលែងរួចនៅទឹកទី៣។


មុនឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់ ចំរើន បានទម្លាក់ឃុមផ្យាក់ ខណៈឃុមភីឈិតឈ្នះពិន្ទុ​ម៉ន សាម៉េត។

នៅថ្ងៃអាទិត្យ ទី២២ មីនា ជើងខ្លាំងកម្ពុជាពីររូបប៉ះគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់ទីពីររដូវកាលនេះ គឺពេជ្រ ម្ទេសខ្មាំង និងអេ ណារ័ត្ន៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖