+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូ ធន់ សុភា ស្នើអ្នកស្រលាញ់គុនខ្មែរ រួមគ្នា អភិវឌ្ឍវិស័យនេះឲ្យកាន់តែ ខ្លាំង 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 212

អតីតអ្នកប្រដាល់ ជើង ខ្លាំង មានឈ្មោះបោះសំឡេងមួយរូប ធន់ សុភា បានជំរុញ និង លើកចិត្តទឹកដល់ អ្នកគាំទ្រ និង អ្នកស្រលាញ់ វិស័យ គុនខ្មែរ ទាំង អស់ បន្ត រួមគ្នា ជ្រោមជ្រែង ដើម្បី អភិវឌ្ឍវិថីក្បាច់ គុនមរតកដូនតា មួយនេះ ឲ្យកាន់តែ ល្បីល្បាញឡើង នៅលើឆាកជាតិ និង អន្តរជាតិ នាពេលខាងមុខ ។


គ្រូ ធន់ សុភា បន្ថែម ថា ទោះ បច្ចុប្បន្ន សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ បណ្ដុះបណ្ដាលបានកីឡាករ គុនខ្មែរ ឆ្នើមៗ និង ជួរមុខ មិន ក្រោម២០រូប ដែលពួកគេ មានសមត្ថភាព អាច ប្រកួត អន្តរជាតិ ឬ ចេញទៅប្រឡូកនៅសង្វៀន ក្រៅស្រុកបាន បែបណាក្ដី ប៉ុន្តែ ខ្លួន នៅតែមាន មហិច្ឆតា ប៉ងបណ្ដុះធនធានជើង ខ្លាំង គុនខ្មែរឆ្នើមៗ ឲ្យបាន យ៉ាងហោច១០០នាក់ នាពេលខាងមុខ មុនលោកចូលនិវត្តន៍។


សូមបញ្ជាក់ថា គ្រូ ធន់ សុភា និង គ្រូ តឹក ឡៃ សព្វថ្ងៃ កំពុងបណ្ដុះបណ្ដាលសិស្សគុន មិនក្រោម៣០នាក់ឡើយ ដែលមានជើង ខ្លាំង ជួរមុខ មួយចំនួន រួមមាន ម៉ឺន សុភា, លន បញ្ញា, ប៊ុន សុធា, តាញ់ មករា, និង អ្នកស្នងគុនខ្មែរ វ័យក្មេង កំពុងលេចធ្លោជា ច្រើន ទៀត ហ្វឹកហ្វឺន នៅ ក្លិបប្រដាល់ សមាគមកីឡា ក្រសួងការពារជាតិ ៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖