+855 16 757 168     samnob@keiladaily.com
KD Logo

មីស្លីនអាលី ថា​ គ្មាន COVID 19 តែផុសថាកើត ព្រោះអន់ចិត្តអ្នកមាក់ងាយខ្មែរឥស្លាម

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 271

អតីតអ្នកប្រដាល់ មីស្លីន អាលី សារភាពប្រាប់ Keila Daily ថា លោកពុំមានជំងឺ COVID 19 ទេ តែការផុសលើ Facebook ដោយសារតែមិនសប្បាយចិត្តនឹងបុគ្គលមួយចំនួនតូចដែលនិយាយមិនល្អពីបងប្អូនខ្មែរឥស្លាម។ 


អ្នកប្រដាល់អំឡុងទសវត្សរ៍២០០០បញ្ជាក់ ៖"មានការបំផុសបំផុលច្រើន ពាក់ពន្ធនិងខ្មែរឥស្លាម ខ្ញុំក៏post អ៉ីចឹងទៅ។ បងប្អូនខ្លះ comment រើសអើងសាសនិកឥស្លាមពេក។ ខ្ញុំទៅពិនិត្យហើយ ខ្ញុំអត់មានអីទេ"។

ជាចុងក្រោយ មីស្លីន អាលី ក៏បានសំណូមពរកុំឲ្យបុគ្គលមួយចំនួនរិះគន់ជាន់ពន្លិចបងប្អូនខ្មែរឥស្លាមតទៅទៀត។


កីឡាករមានប្រភពពីខេត្តកោះកុងរៀបរាប់ ៖"ខ្ញុំសូមអំពាវនាវបងប្អូនមួយចំនួនតូចដែលតែងតែរិះគន់សាសនិកឥស្លាម និយាយមកថា ជនជាតិចាមអ្នកបំផុសបំផុលនាំជំងឺចូលស្រុក។ អ៊ីចឹងសូមឲ្យគាត់ឈប់រិះគន់ជាន់ពន្លិច។ សូមឲ្យគាត់ឈប់និយាយអ៊ីចឹង។ និយាយទៅ គ្មាននរណាចង់ឲ្យឆ្លងដល់ប្រទេសខ្លួនទេ។ វាឆ្លងច្រើនប្រទេសមកហើយ។ ខ្ញុំសូមឲ្យពួកគាត់បញ្ចប់ត្រឹមហ្នឹងចុះ"៕



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖