+855 16 757 168     samnob@keiladaily.com
KD Logo

ហ៊ីម គីមរៀង ទទួលស្គាល់សមត្ថភាពខ្លួនធ្លាក់ចុះខ្លាំង ក្រោយមកពីស៊ីហ្គេម 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 82

ក្រោយបង្ហាញខ្លួននៅ សង្វៀន ភីអិនអិន ដោយធ្វើពុំបានល្អចាញ់ពិន្ទុ ជើង ខ្លាំង ថៃ យ៉តកូម៉ាន កាលពី ថ្ងៃអាទិត្យ ទី០៨ ខែមីនា អ្នកប្រដាល់ គុនខ្មែរ ទម្ងន់ស្រាលលេចធ្លោមួយរូប ហ៊ីម គីមរៀង ទទួលស្គាល់ថា សមត្ថភាព របស់ ខ្លួន ហាក់ធ្លាក់ចុះយ៉ាង ខ្លាំង នាមួយរយៈកន្លងមកនេះ បន្ទាប់ពីរូបគេ ប្រឡប់ពី ព្រឹត្តិការណ៍ ស៊ីហ្គេម នៅហ្វីលីពីន។


ម្ចាស់មេដាយសំរឹទ្ធ ស៊ីហ្គេម ឆ្នាំ ២០១៩ រូបនេះ បញ្ជាក់ ថា មួយរយៈនេះ រូបគេធ្វើពុំសូវបានល្អឡើយ ដោយបីប្រកួត ឈ្នះតែម្ដង ប៉ុណ្ណោះ។

ប្អូនប្រុសជើងខ្លាំង ទម្ងន់ស្រាល ហ៊ីម សេរី រូបនេះ បានតាំងចិត្ត និង សន្យាដល់អ្នកគាំទ្រ ខ្លួនថា នឹង បង្កើនការ ហ្វឹកហាត់ ដុសខាត់ បច្ចេកទេស រួមទាំង ស្នៀត ប្រយុទ្ធឲ្យមុតស្រួច ឡើងវិញ ដើម្បី ឆក់ឱកាស សាងប្រជាប្រិយភាព ជា ថ្មី ក្រោយសមត្ថភាពរូបគេ ហាក់ ធ្លាក់ចុះខ្លាំងមួយរយៈចុងក្រោយនេះ។

សូមបញ្ជាក់ ថា ហ៊ីម គីមរៀង ជា ម្ចាស់មេដាយ សំរឹទ្ធ តំណាងគុនខ្មែរ ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ ២០១៩ នៅប្រទេស ហ្វីលីពីន ថ្មីៗនេះ ក្រោយប្រឡូកអាជីព ប្រដាល់ប្រមាណ៣ឆ្នាំ ។ កូនសិស្សគ្រូ មាស សុខគ្រី រូបនេះ ទើប បង្ហាញវត្តមាននៅសង្វៀន”អធិរាជគុនខ្មែរ ISI PALM-ISI PIPE” នៅ ភីអិនអិន កាលពី ថ្ងៃអាទិត្យ ទី ៨ ខែមីនា ដោយចាញ់អ្នកប្រដាល់ថៃ យ៉តកូនម៉ាន៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖