+855 16 757 168     samnob@keiladaily.com
KD Logo

អេលីត ចំរើន៖”ឈ្នះ ខ្សែក្រវាត់ប្រាក់ ជា កម្លាំងចិត្តដ៏ធំ ឲ្យខ្ញុំខំកាន់តែខ្លាំងឡើង ” 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 110

ក្រោយក្លាយជា ម្ចាស់ខ្សែក្រវាត់ ប្រាក់ ដំបូងគេ ក្នុងកម្មវិធី “អធិរាជគុនខ្មែរ ISI PALM-ISI PIPE” នៅ ភីអិនអិន រដូវកាលទី២ កាលពីថ្ងៃអាទិត្យ ទី១៥ ខែមីនា បេក្ខភាព គុនខ្មែរ អេលីត ចំរើន អះអាងថា ខ្លួននឹងបន្ត ប្រឹង ប្រែង ពង្រឹងសមត្ថភាព ឲ្យកាន់តែ រឹងមាំ បន្ថែម ព្រោះជ័យជម្នះដ៏ធំ មួយនេះ ជាការ ជំរុញទឹកចិត្តរូបគេ កាន់តែ ខ្លាំង ដើម្បី ត្រៀមសម្រាប់ វគ្គ បន្តប្រជែង ខ្សែក្រវាត់មាស ។


អ្នកប្រយុទ្ធ គុនខ្មែរ ដើមកំណើតពី ខេត្ត បាត់ដំបង រូបនេះ បន្ថែម ថា ទោះពុំធ្លាប់ ប៉ះ បេក្ខភាពទាំង ៦រូប ផ្សេង ទៀតកន្លងមក បែបណាក្ដី ប៉ុន្តែ ប៊ុន សុធា ជា ឧបសគ្គ ដ៏ធំ សម្រាប់ ខ្លួន នាវគ្គ បន្ត ប្រសិន ជា ជើងខ្លាំងមកពី ប្រដាល់សមាគមកីឡាក្រសួងការពារជាតិ រូបនេះ អាច ឡើង មកវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។


សូមបញ្ជាក់ ជា អេលីត ចំរើន បានក្លាយជា ម្ចាស់ខ្សែក្រវាត់ ប្រាក់ និង កក់កៅអីវគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុនគេ ក្រោយ ផ្ដួល បេក្ខភាព ថៃ ឃុមភីឈិត ឲ្យបោះបង់ការ ប្រកួត ក្នុងទឹកទី ៣។ ដោយឡែក បេក្ខភាព ៦រូបផ្សេងទៀត នឹង ប្រជែង គ្នានា សប្ដាហ៍បន្តបន្ទាប់ ដើម្បី រកម្ចាស់ខ្សែក្រវាត់ ប្រាក់ ៤រូប ឈានទៅ ប្រជែង ខ្សែក្រវាត់ មាស ៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖