+855 16 757 168     samnob@keiladaily.com
KD Logo

កាន់ ម៉េងហុង នៅតែ ចិញ្ចឹមមហិច្ឆតា ប្រកួតអន្តរជាតិ ដើម្បី សម្រេចក្ដីស្រមៃ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 419

អ្នកប្រដាល់ គុនខ្មែរ វ័យក្មេង រលកក្រោយ កាន់ ម៉េង ហុង អះអាង ថា ខ្លួនប្ដេជ្ញា ខិតខំបន្ត ពង្រឹងសមត្ថភាព និង សាងកេរ្ត៍ឈ្មោះ ឲ្យកាន់តែលេចធ្លោ ថែមទៀត ដើម្បី រងចាំ ឱកាស ឈានទៅ ឆក់បានទីផ្សារ ប្រកួត អន្តរជាតិ នាពេលឆាប់ៗខាងមុខ ដើម្បីសម្រេចក្ដីស្រមៃក្នុងអាជីព របស់ ខ្លួន ទោះត្រូវការ ចាយពេលវេលា យូរប៉ុណ្ណាក៏ដោយ។


ម្ចាស់មេដាយ មា ស គុនខ្មែរ ថ្នាក់ជាតិ ឆ្នាំ ២០១៩ ទម្ងន់៥១គីឡួក្រាម រូបនេះ រៀបរាប់ថា សមត្ថភាព ខ្លួន ហាក់កើនឡើងជា ងមុន ហើយអាចសាកល្បង ប៉ះបរទេស បាន ប្រសិនជាមានឱកាស បើទោះបីនៅខ្វះខាតបច្ចេកទេស តិចតួច ក្ដី ។

អ្នកស្នងគុនខ្មែរ ដើមកំណើតពីខេត្ត កណ្ដាល រូបនេះ បន្ថែមថា ទោះប្រភេទទម្ងន់ស្រាលដូចខ្លួន ពិបាករកឱកាស ឈានទៅ ប្រកួត ក្នុងជំនួប ប៉ះកីឡាករ បរទេស បែបណាក្ដី ប៉ុន្តែ រូបគេ មិនបាក់ទឹកចិត្ត ឡើយ ពោលនៅតែ ប្រឹង ប្រែង បង្កើន និង សម្រួចបច្ចេកទេស រួមទាំង សមត្ថភាព ជា បន្តបន្ទាប់ទៀត ដើម្បីបំពេញក្ដីស្រមៃ ក្នុងវិថី ប្រដាល់ របស់ ខ្លួន នាពេលខាងមុខ ។


សូមបញ្ជាក់ ថា កាន់ ម៉េងហុង ជា ម្ចាស់មេដាយមាសគុនខ្មែរថ្នាក់ជាតិ ទម្ងន់៥១គីឡូក្រាម ប្រចាំ ឆ្នាំ ២០១៩ ក្រោយរូបគេចូល ចាប់អាជីព ប្រដាល់ ប្រមាណ២ឆ្នាំកន្លងមក ។ អ្នកប្រយុទ្ធ មាឌល្អិតចិត្តធំ វ័យ១៧ ឆ្នាំ រូបនេះ ទើបបង្ហាញខ្លួនជា ថ្មី នៅសង្វៀន “អធិរាជគុនខ្មែរ ISI PALM-ISI PIPE” នៅ ភីអិនអិន កាលពីថ្ងៃទី ១៥ ខែមីនា ដោយយក ឈ្នះដៃគូចាស់ អេ រ៉យ៉ា ជាលើកទី ៣ ក្នុងជំនួបប៉ះគ្នា បួន លើកកន្លងមក ៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖