+855 16 757 168     samnob@keiladaily.com
KD Logo

ថ្ងៃអាទិត្យនេះ ពេជ្រ ម្ទេសខ្មាំង ប៉ះអេ ណារ័ត្ន ប្រជែងខ្សែក្រវាត់ប្រាក់ទីពីរ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 186

ក្រោយរកឃើញម្ចាស់ខ្សែក្រវាត់ប្រាក់ទីមួយរដូវកាលទីពីរដែលបានទៅលើអេលីត ចំរើន នៅថ្ងៃអាទិត្យ ទី២២ មីនានេះ បេសកកម្មស្វែងរកម្ចាស់ខ្សែក្រវាត់ប្រាក់ទីពីរ អធិរាជគុនខ្មែរ ISI PALM-ISI PIPE បន្តទៀតហើយ។


អ្នកលេងមុខតាន់កែងប្រល័យដៃសិលា ពេជ្រ ម្ទេសខ្មាំង ប្រឆាំងទល់នឹងអ្នកប្រដាល់ចិត្តខ្លាជើងពិឃាដ អេ ណារ័ត្ន។

ចំណែកគូមិត្តភាពអន្តរជាតិ គឺជើងខ្លាំងកំពុងឡើងកូដ មុខស្លូតហូតព្រលឹង ពេជ្រ ប៊ុនសិទ្ធិ ផលិតស្នៀតប្រយុទ្ធ ចាំពន្លត់ភ្លើងចិត្តចង់បានជ័យ អ្នកលេងឆ្លងដែនថៃ បានដាស័ក្ដិ ស.ត្រាគូនភិត ខណៈឥន្ទ្រីខ្មៅក្រញាំដែក ចំពុះដាវ យុន ដារ័ត្ន ត្រៀមប្រជែងនឹងអ្នកលេងក្បាច់ទាត់ កែងពិសពស់វែក ជេក អាភីឆាតមួយថៃ។

ក្រៅពីនេះក៏មានអមដោយគូមិត្តភាពជាតិយុវជនថ្នាលបន្តវេន ពេជ្រ កក្កដា សាកក្បាច់គុនស្រង់បច្ចេកទេសជាមួយរលកថ្មី ពេល ធារ៉ា។

អធិរាជគុនខ្មែរ ISI Palm – ISI Pipe ផ្សាយផ្ទាល់ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ លើកញ្ចក់ទូរទស្សន៍ PNN ទំព័រហ្វេសប៊ុក PNN Sports និងទំព័រហ្វេសប៊ុក ISI STEEL៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖