+855 16 757 168     samnob@keiladaily.com
KD Logo

យ៉ុន ដារ័ត្ន មានជំនឿចិត្តខ្ពស់ក្នុងជំនួបប៉ះខ្លាចាស់ថៃ ជេកស្យាម នៅ PNN 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 211

អ្នកប្រដាល់គុនខ្មែរ និង សកល យ៉ុន ដារ័ត្ន អះអាង ថា ខ្លួន បាន និង កំពុង ហ្វឹកហាត់ ពង្រឹងសមត្ថភាព និង បច្ចេកទេស យ៉ាង ខ្លាំង ក្លា ដើម្បី ត្រៀមជំនួប មិត្តភាពអន្តរជាតិ ជា លើកទី២ នៅសង្វៀន ភីអិនអិន ដោយត្រូវតតាំង ជើងខ្លាំង ចាស់វស្សាថៃ ដែល ធ្លាប់មក ប្រឡូកលើរេញគុនខ្មែរ ច្រើន ឆ្នាំ ជេកស្យាម នាថ្ងៃអាទិត្យ សប្ដាហ៍ នេះ។


ម្ចាស់មេដាយសំរឹទ្ធ ប្រដាល់សកល ស៊ីហ្គេម ឆ្នាំ ២០១៩ បង្ហាញការ តាំង ចិត្ត បែបនេះ "៖ខ្ញុំត្រៀមខ្លួនបានល្អ ដោយប្រឹងហាត់ពីរសប្ដាហ៍ពេញទាំងបច្ចេកទេសអី គឺខ្ញុំយកចិត្តទុកដាក់ខ្លាំង។ យើងប្រឹងខ្លួនឯងផង និងទទួល​យកបច្ចេកទេសពីសិស្សច្បងផង"។

សិស្ស ប្អូន ជើង ខ្លាំង ផល សោភ័ណ្ឌ រូបនេះ បន្ថែម ថា ទោះ ដឹង ពីសមត្ថភាព ជេកស្យាម ដែលខ្លួន ត្រូវប្រឈម នាថ្ងៃអាទិត្យនេះ ជា អ្នកប្រដាល់ ថៃមានបទពិសោធខ្ពស់ មួយរូប បែបណាក្ដី ប៉ុន្តែ រូបគេ នៅតែ មានជំនឿចិត្តខ្ពស់ នឹង អាច ដណ្ដើមជ័យជម្នះ ដើម្បី សាងប្រជាប្រិយភាព កាន់តែលេចធ្លោ ក្នុងការ ប្រកួតដ៏សំខាន់ មួយនេះ ។

សូមជម្រាបថា កម្មវិធី “អធិរាជគុនខ្មែរ ISI PALM-ISI PIPE” នៅភីអិនអិន នា ថ្ងៃអាទិត្យ ទី ២២ ខែមីនា សប្ដាហ៍នេះ គូមិត្តភាពអន្តរជាតិ ក្រៅពីការ ប៉ះគ្នា រវាង យ៉ុន ដារ័ត្ន និង ខ្លាចាស់ថៃ ជេកស្យាម ក្នុងនោះអ្នកប្រយុទ្ធ រលកថ្មី ពេជ្រ ប៊ុនសិទ្ធ ចូលខ្លួន តតាំង ជើង ខ្លាំង ថៃមុខតាន់ បានដាស័ក្កិ ដើម្បី អមគូដណ្ដើមខ្សែក្រវាត់ប្រាក់ដ៏កក្រើក រវាង ពេជ្រ ម្ទេសខ្មាំង និង អេ ណារ័ត្ន។


លើសង្វៀន តែមួយ កាន់តែជក់ចិត្តថ្នាលគុនខ្មែរ ពេជ្រ កក្កដា ល្បងស្នៀត នឹង ជើង ខ្លាំង រលកក្រោយ មកពីក្លិបកងកេងមានរិទ្ធិខេត្ត បាត់ដំបង ពេល ធារ៉ា ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ភីអិនអិន ចាប់ពីម៉ោង១២ ថ្ងៃត្រង់តទៅ៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖