+855 16 757 168     samnob@keiladaily.com
KD Logo

អេលីត ចំរើន រំឭកថា គ្មានជម្រើសជីវភាពណាល្អ ក្រៅពីគុនខ្មែរ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 148

អ្នក លេង គុនខ្មែរ អេលីត ចំរើន បាន រំលឹក ថា ខ្លួន និង ប្អូន ប្រុសម្នាក់គឺ អេលីត កែវឡុង បាន សម្រេចចិត្ត ប្រលូក គុនខ្មែរ ដោយ ជីវភាព គ្រួសារនៅ ឯ ស្រុក មោង រឺស្សី ខេត្ត បាត់ដំបង មាន ជីវភាព ខ្វះ ខាត ខ្លាំង ពេក។ ឪពុក ម្ដាយ ពឹង លើ តែ របបរ កសិកម្ម តិច តួច មិន អាច ទ្រទ្រង់ជីវភាពបាន ដែល បាន បង្ខំ ឲ្យ ខ្លួន បញ្ឈប់ ការ សិក្សា ថ្នាក់ ទី ៦ ងាក មក ចាប់ អាជីព គុនខ្មែរ។


ចំរើន ពន្យល់ "៖ធ្វើស្រែហ្នឹងសុទ្ធតែគេទាំងអស់ ស្រែថៅកែជួលគេ។ ស្អីក៏ជួលគេ ស្អីក៏ទិញគេអ៊ីចឹង។ ខ្ញុំគិតថា របរធ្វើស្រែហ្នឹងបានតែមួយហូបៗទេ សឹងតែថា ច្រូតកាត់រួចមិនសល់កិនហូបផង។ បានវ៉ៃតើ បានទៅទិញអង្ករ ពីរបីការ៉ុងៗ។ បើខែវស្សាកាន់តែលំបាក"។

អេលីត ចំរើន បន្ត ថា ឪពុក ម្ដាយ ខ្លួន ជួប ការ លំបាក ដោយ ត្រូវ ចិញ្ចឹម ប្អូនៗ របស់ ខ្លួន នៅ តូចៗ ជា ច្រើន នាក់។ ក្រៅពី ជ្រើសរើសគុនខ្មែរ ខ្លួន ពុំ មាន ជម្រើសណាល្អ ឡើង ព្រោះការ សិក្សា ក៏ បាន តិច ចង់ ចំណាក ស្រុក ក៏ បារម្ភពី ហានិភ័យ។

អេលីត ចំរើន ជា បេក្ខភាព មួយ រូប ក្នុង វគ្គ ខ្សែក្រវាត់ មាស អធិរាជគុនខ្មែរ ISI Palm – ISI pipe ដែល មាន ប្រាក់ រង្វាន់ ១ ម៉ឺន ដុល្លារ បន្ទាប់ ពី សិស្ស ក្លិបប៉ែន កាក់ គុនខ្មែរ រូប នេះ បាន ចំណាយពេល ៣ ទឹក ប៉ុណ្ណោះ ផ្ដួល ឃុំភិឈីត ក្នុ្ងង វគ្គ ខ្សែក្រវាត់ ប្រាក់ ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖