+855 16 757 168     samnob@keiladaily.com
KD Logo

ថ្នាលគុនខ្មែរ ពេជ្រ កក្កដា៖ “ ក្ដីស្រមៃធំ របស់ខ្ញុំ គឺ ចង់ល្បីដូច កែវ រំចង់” 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 235

ថ្នាលគុនខ្មែរ ពេជ្រ កក្កដា បង្ហើប ពីដើមទងឈានជើ ងចាប់អាជីព ប្រដាល់ របស់ ខ្លួនថា ដោយសារក្ដីស្រលាញ់ និងចង់មានឈ្មោះ ល្បីល្បាញ ដូច រៀមច្បង ជួរមុខ មួយចំនួន ទើប រូបគេ សម្រេចចិត្ត ឈប់ពីការ សិក្សា ហើយ ងាកចាប់វិថី សង្វៀនមួយនេះ ដើម្បីសម្រេចក្ដីស្រមៃ របស់ ខ្លួន នាពេលខាងមុខ ។


អ្នកស្នងគុនខ្មែរ ដើមកំណើតពីខេត្តពោធិ៍សាត់ រៀបរាប់បែបនេះ "៖ខ្ញុំហាត់ប្រដាល់នៅឆ្នាំ២០១៩។ ខ្ញុំឃើញគេវ៉ៃ ចង់វ៉ៃដែរ។ ឃើញកីឡាករល្បីៗដូចបង កែវ រំចង់ អ៊ីចឹងចង់វ៉ៃដូចគាត់ដែរ។ ខ្ញុំឈប់រៀនកាលឆ្នាំ២០១៧ ព្រោះដើរលេងពេក។ ក្រោយចូលហាត់ប៉ុន្មានថ្ងៃ ខ្ញុំរករត់ទៅវិញដែរ តែចេះតែតស៊ូបានរហូតដល់ឥឡូវ"។

កូនសិស្ស គ្រូ ពេជ្រ សុផាន់ រូបនេះ បញ្ជាក់ ថា បំណងដ៏ធំ ក្នុងអាជីព ប្រដាល់របស់ខ្លួន ដោយបេ្ដជ្ញា ដើរតាមគន្លង និង ប៉ងសាងកេរ្ត៍ឈ្មោះ ល្បីល្បាញ ដូច កែវ រំចង់ នាថ្ងៃមុខ។


សូមបញ្ជាក់ថា គិតត្រឹមពេលនេះ ពេជ្រ កក្កដា ឆ្លងកាត់បទពិសោធ លើសង្វៀន ចំនួន ១៣ប្រកួត ក្រោយចាប់ប្រឡូកអាជីព មួយនេះ រយៈពេលជាង១ ឆ្នាំ កន្លងមក ។ ថ្នាលគុនខ្មែរ ដែលមានមហិច្ឆតាធំមួយនេះ សព្វថ្ងៃ កំពុង ហ្វឹកហាត់ក្នុងក្លិបចលនាយុវជនកម្ពុជា ១៥៧ គុនខ្មែរ ក្រោមការ បង្វឹករបស់ គ្រូ ពេជ្រ សុផាន់៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖