+855 16 757 168     samnob@keiladaily.com
KD Logo

រិន ដេវីត បង្ហាញមហិច្ឆតាយកឈ្នះ សាន សំអុន នៅ PNN ថ្ងៃអាទិត្យនេះ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 84

អ្នកប្រយុទ្ធ គុនខ្មែរ វ័យក្មេង កំពុង លេចធ្លោ រិន ដេវីត អះអាង ថា ខ្លួន បាន បង្កើនការ ហ្វឹកហាត់យ៉ាង ខ្លាំង ក្លាពីរសប្ដាហ៍ពេញ និង ត្រៀម បច្ចេកទេស រួចរាល់ សម្រាប់ជំនួបតតាំង អ្នកប្រដាល់ កំពុងឡើង កូដ សាន សំអុន ក្នុងកម្មវិធី “អធិរាជគុនខ្មែរ ISI PALM-ISI PIPE” នៅ ភីអិនអិន នា ថ្ងៃអាទិត្យ ទី ១៧ ខែ ឧសភា ចុង សប្ដាហ៍នេះ ។


អ្នកស្នងគុនខ្មែរ ដើមកំណើតពី ខេត្តកណ្ដាល រូបនេះ បង្ហាញការ តាំងចិត្ត យ៉ាងមុតមាំ នឹង ប្រឹង ប្រែង យកឈ្នះ លើកូនសិស្ស គ្រូ អាត សំរិទ្ធ ជា លើកទី ២។

រិន ដេវីត បង្ហាញពីការត្រៀមខ្លួនបែបនេះ ៖ “ និយាយទៅ ការ ត្រៀមរបស់ខ្ញុំ គឺដូចរាល់ដង ចឹង បង។ គឺ ត្រៀម ហ្វឹកហាត់ គ្រប់គ្រាន់ ទាំង ស៊ុហ្វ និង កម្លាំង។ កាលជួប គាត់ លើកមុន ឈ្នះគាត់ ដោយពិន្ទុ ហើយរាងពិបាកវ៉ៃជាមួយ គាត់ ដែរ ព្រោះគាត់ជា កីឡាករ បុក។ និយាយទៅ គាត់ ល្អ ដៃ និង កែង បុក។ អ្វីដែលខ្ញុំត្រៀម រួមមានស៊ុហ្វ កម្លាំង និង សម្រាកឲ្យបានគ្រប់គ្រាន់។ និយាយទៅ កន្លងមកនេះ ខ្ញុំបានជួបជាមួយសិស្សច្បង ទទួលបានបទពិសោធ ច្រើនជាង មុន។ ខ្ញុំនឹង ខំប្រឹង ប្រែង ឲ្យអស់ពីសមត្ថភាព ព្រោះគាត់ ជា កីឡាករដើរបុក ចឹង ខ្ញុំមាន ក្បាច់ត្រៀមរួចហើយ។ ចំណុចខ្សោយគាត់ មិនសូវចេះការពារ ច្រើន ហើយ ខ្ញុំប្ដេជ្ញា នឹង យកឈ្នះ សាន សំអុន ជា លើកទី២ ឲ្យបាន ”។

ថ្នាលគុនខ្មែរកំពុងក្រសោបប្រជាប្រិយភាព រូបនេះ បន្ថែម ថា ទោះ ធ្លាប់យកឈ្នះ សាន សំអុន កន្លងមក ចបែបណាក្ដី ប៉ុន្តែ ខ្លួន ពុំធ្វេសប្រហែស ឬមើលស្រាលសមត្ថភាព គូប្រកួត ចាស់រូបនេះឡើយ ពោលនឹង ខិតខំប្រយុទ្ធ ដើម្បី បន្តការពារជ័យជម្នះ លើសិស្ស រួមក្លិបជើង ខ្លាំង ពេជ្រ ម្ចេសខ្មាំង រូបនេះជា លើកទី ២ នា ថ្ងៃអាទិត្យនេះ ។


សូមជម្រាបថា ក្រៅពីគូសងសឹករវាង រិន ដេវីត និង សាន សំអុន ក្នុងនោះ កាន់តែ កក្រើក អ្នកលេងទម្ងន់ដៃគ្មានមេត្តា ពេជ្រ ប៊ុនសិទ្ធ ត្រូវប្រឈម សិស្ស ក្លិបខ្លារខិនមានរិទ្ធ ឡុង ខេត្ត ក្នុងកម្មវិធី “អធិរាជគុនខ្មែរ ISI PALM-ISI PIPE” នៅ ភីអិនអិន នា ថ្ងៃអាទិត្យ ទី ១៧ ខែឧសភា ចុង សប្ដាហ៍នេះ។ លើសង្វៀន តែមួយ កាន់តែ ជក់ចិត្ត អ្នកប្រដាល់ ចាស់វស្សា ជ័យ ស៊ីណេត ស្វាគមន៍ សេក ចៅជូត ខណៈ ឡុង ពិសិដ្ឋ ជម្រះបញ្ជីចាស់ ប៊ន ពន្លិក ស្របពេល ថ្នាលគុនខ្មែរ ពេជ្រ បណ្ឌិត តទល់ អម ខេម ដោយ ផ្សាយផ្ទាល់ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ លើកញ្ចក់ទូរទស្សន៍ PNN ហ្វេសប៊ុក PNN Sports និងផេកហ្វេសប៊ុក ISI STEEL៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖