+855 16 757 168     samnob@keiladaily.com
KD Logo

ឡុង ពិសិដ្ឋ និង ប៊ន ពន្លឹក ត្រៀម ជម្រះបញ្ជីចាស់គ្នា ថ្ងៃអាទិត្យ នេះ នៅ ភីអិនអិន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 89

អ្នកស្នងគុនខ្មែរ វ័យក្មេង កំពុងមានប្រជាប្រិយភាព ពីររូប រួមមាន ខ្លាជំទង់ ឡុង ពិសិដ្ឋ និងអ្នកប្រយុទ្ធ សំម្បូរស្នៀត ប៊ន ពន្លឹក បានតាំង ចិត្ត និង ប្ដេជ្ញា ដណ្ដើមយកជ័យជម្នះ រៀងៗ ខ្លួន នៅ សង្វៀន ”អធិរាជគុនខ្មែរ ISI PALM-ISI PIPE” នៅ ភីអិនអិន ក្នុងជំនួប សងសឹក នា ថ្ងៃអាទិត្យ ទី ១៧ ខែ ឧសភា ចុង សប្ដាហ៍នេះ ខណៈ ឡុង ពិសិដ្ឋ ធ្លាប់ ចាញ់់ពិន្ទុ ប៊ន ពន្លឹក ម្ដង ថ្មីៗកន្លងទៅ។


 
ប្រាប់ ភីអិនអិន នៅក្លិបហ្វឹកហាត់ អ្នកប្រយុទ្ធគុនខ្មែ រវ័យក្មេង កំពុងលេចធ្លោទាំងពីររូប អះអាង ថា បាន បង្កើនការ ហ្វឹកហាត់ និង ត្រៀមខ្លួនរួចរាល់ សម្រាប់ ការ ប្រកួត ជម្រះបញ្ជីចាស់រវាងពួកគេ ទាំងពីរ មួយនេះ។

ឡុង ពិសិដ្ឋ បង្ហាញការតាំងចិត្តបែបនេះ៖ “បាទ ខ្ញុំបានហ្វឹកហាត់ ដិតដល់ ពីរអាទិត្យជាប់គ្នា។ សប្ដាហ៍នេះ ខ្ញុំត្រូវជួបដៃគូចាស់ គឺ កីឡាករ ប៊ន ពន្លឹក។ ខ្ញុំធ្លាប់ចាញ់ពិន្ទុគេ ទាំង ប្រផុតប្រផើយ ព្រោះគេល្អ ទាត់។ ខ្ញុំត្រៀមបច្ចេកទេសល្អៗ ដើម្បីត្រៀម ប៉ះជាមួយគេ។ តាមចិត្ត ចង់ប្រកួតឲ្យឈ្នះដាច់ ប៉ុន្តែ ចាំ មើលលើសង្វៀនសិន ព្រោះក្បាច់គ្រោះថ្នាក់របស់គាត់ គឺ ទាត់។ ខ្ញុំវ៉ៃជាមួយអ្នក ខ្ពស់ ចូលវ៉ៃមួយពីរ ហើយចូលចាប់ក្រោម។ ការ ប្រកួត បីទឹកនេះ គឺល្អ សម្រាប់ខ្ញុំ។ ចូលទៅដឹង តែ វ៉ៃ។ ខ្ញុំរំពឹង ៦០ភាគរយ ព្រោះអីគេខ្ពស់ដែរ ហើយខ្ញុំធ្លាប់ចាញ់ពិន្ទុគេ។ ខ្ញុំនឹង តាំងចិត្ត ប្រកួតឲ្យកក្រើកនៅភីអិនអិន ។ សូមបងប្អួនជួយគាំទ្រ ខ្ញុំ។ ខ្ញុំនឹង ខំប្រកួត អស់លទ្ធភាព ដើម្បី យកឈ្នះ ប៊ន ពន្លឹក វិញ”។
 
ប៊ន ពន្លឹក រៀបរាប់ ៖ “ បាទ ! ខ្ញុំបានត្រៀមខ្លួន ពេញលក្ខណហើយ បង ទាំងស៊ុហ្វ កម្លាំង និង ក្បាច់។ យើង ជួប គ្នាម្ដង ខ្ញុំឈ្នះពិន្ទុគាត់។ និយាយទៅ គាត់ល្អ មួយចប់ ទាំង ទាត់ ទាំងម៉ាត់ ទាំង ជង្គង់ និង កែង។ ពិបាកដែរ បង ឈ្នះគាត់ទាំង ប្រផុតប្រផើយ។ ខ្ញុំមិនសូវមានអីបារម្ភទេ ព្រោះការ ហ្វឹកហាត់ ខ្ញុំពេញ។ ការ វ៉ៃគឺចង់ឈ្នះបង ចឹង មានតែ ការ ខិតខំប្រឹងប្រែង ហ្វឹកហាត់ ដើម្បីទទួលបានជ័យជម្នះជាលើកទី២។ និយាយទៅ ក្បាច់ ខ្ញុំ នឹង ប្រើទាំងអស់ ហើយ រំពឹង ៧០ភាគរយ។ ខ្ញុំប្ដេជ្ញាចិត្ត ខិតខំហ្វឹកហាត់ឲ្យខ្លាំង ឲ្យស៊ុហ្វពេញ និង កម្លាំង ខ្លាំង ក្បាច់ប្រយុទ្ធល្អ ដើម្បី យកឈ្នះលើគាត់ម្ដង ទៀត”។
 
 
សូមជម្រាបថា កម្មវិធី “អធិរាជគុនខ្មែរ ISI PALM-ISI PIPE” នៅ ភីអិនអិន នា ថ្ងៃអាទិត្យ ទី ១៧ ខែឧសភា សប្ដាហ៍នេះ ក្រៅពីជំនួបសងសឹក ឡុង ពិសិដ្ឋ និង ប៊ន ពន្លឹក ក្នុងនោះ ពេជ្រ ប៊ុនសិទ្ធ ចូលខ្លួនតតាំង ឡុង ខេត្ត ខណៈ សាន សំអុន ជម្រះបញ្ជីចាស់ នឹង រិន ដេវីត ។ លើសង្វៀន តែមួយ កាន់តែពិសេស អ្នកប្រដាល់ ចាស់វស្សា ជ័យ ស៊ីណេត ស្វាគមន៍ សេក ចៅជូត ខណៈ ឡុង ពិសិដ្ឋ ជម្រះបញ្ជីចាស់ ប៊ន ពន្លឹក ស្របពេល ថ្នាលគុនខ្មែរ ពេជ្រ បណ្ឌិត តទល់ អម ខេម ផ្សាយផ្ទាល់ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ លើកញ្ចក់ទូរទស្សន៍ PNN ហ្វេសប៊ុក PNN Sports និងផេកហ្វេសប៊ុក ISI STEEL៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖