+855 16 757 168     samnob@keiladaily.com
KD Logo

ប៊ុន សុផុត ដណ្ដើមបានពានរដូវកាលទីមួយ Cambodia អ្នកប្រដាល់គុនខ្មែរនៅ BTV

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 965


ការប្រកួតដណ្ដើមពានរង្វាន់ Cambodia អ្នកប្រដាល់គុនខ្មែរ ដំណើរឆ្ពោះទៅស៊ីហ្គេម២០២៣ នៅសង្វៀន BTV ស្ទឹងមានជ័យ បានបញ្ចប់រដូវកាលទីមួយ ទម្ងន់៦០គីឡូក្រាមជាស្ថាពរហើយនៅព្រឹកអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០។ 


ជាលទ្ធផលពីការប្រកួតវគ្គផ្ដាច់ព្រ័ត្រដ៏កក្រើក ចំណាត់ថ្នាក់លេខមួយបានទៅលើកីឡាករវ័យក្មេង ប៊ុន សុផុត មកពីក្លិបអេភូថងកីឡា ដែលបានយកឈ្នះផាន់ ប៊ុនរ៉ុង របស់សមាគមកីឡាប្រដាល់នៃកងយោធពលខេមរភូមិន្ទ ដោយពិន្ទុ។ ចំណែកចំណាត់ថ្នាក់លេខ៣បានទៅលើអេលីត ឡុងឡី មកពីក្លិបប៉ែនកាក់គុនខ្មែរនៃក្រសួងមហាផ្ទៃ ក្រោយឈ្នះពិន្ទុកីឡាករ ម៉ិល សារុន របស់អាណាចក្រគុនខ្មែរ។ 


ចំពោះប្រាក់រង្វាន់ លេខមួយបាន១២លានរៀល, លេខពីរបាន៨លានរៀល, លេខ៣បាន៤លានរៀល និងលេខ៤បាន៣លានរៀល។

គួររំឭកថា ការប្រកួតជើងឯកដ៏ពិសេសនេះធ្វើឡើងក្នុងប្រភេទទម្ងន់៦០គីឡូក្រាមដោយមានអ្នកប្រដាល់គុនខ្មែរ៨រូប គឺ ឡុង សំណាង, ប៊ុន សុផុត, ផាន់ ប៊ុនរ៉ុង និងអៀប លីឆា ស្ថិតនៅពូល A។ ចំណែក សូត្រ សាណូ អេលីត ឡុងឡី, ម៉ិល សារុន និងធា វាសនា ស្ថិតនៅពូល B ដំណើរការតាំងពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ រៀងរាល់ព្រឹកថ្ងៃអាទិត្យ។


លោក នាង ស៊ីវុត្ថា ប្រធានផ្គូផ្គងប្រដាល់គុនខ្មែរប្រចាំទូរទស្សន៍បាយ័ន និង BTV សង្កត់ធ្ងន់ថា កម្មវិធីដ៏ថ្មីនេះផ្ដល់ឱកាសដល់កីឡាករវ័យក្មេងទាំងឡាយសម្រួចសមត្ថភាពឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖