+855 16 757 168     samnob@keiladaily.com
KD Logo

ជ័យ ស៊ីនេត ប្រកាសឈប់ឡើងសង្វៀនដោយសារបញ្ហាសុខភាព

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 267

អ្នកប្រដាល់គុនខ្មែរ ជ័យ ស៊ីនេត បានប្រកាសលើទំព័រ Facebook របស់លោក ពេជ្រ សុផាន់ នៅរាត្រីថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០ ពីការចូលនិវត្តន៍ក្នុងនាមជាកីឡាករគុនខ្មែរហើយ ដោយសារបញ្ហាសុខភាព។

ការប្រកាសជាសាធារណៈពីការឈប់ឡើងរេញនេះធ្វើឡើងមិនបានប៉ុន្មានផង ក្រោយសិស្សគុនក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ប្រកួតចាញ់សិស្សប្អូន សេក ចៅជូត លើសង្វៀនអធិរាជគុនខ្មែរ ISI PALM-ISI PIPE នៅ PNN ថ្ងៃដដែលនោះ។


អតីតសិស្សវិទ្យាល័យជ្រោយចង្វាសរសររៀបរាប់បែបនេះ "៖យប់នេះម៉ោង៨.១៤នាទីត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ខ្ញុំបាទ ជ័យ សុីនេត ជាកីឡាករប្រដាល់នៅក្នុងសមាគមក្លិបប្រដាល់ឃ្លាំងមឿងកីឡាសូមប្រកាសជាសាធារជូនបងប្អូននិងមិត្តដែលស្រលាញចូលចិត្តវិស័យក្បាច់គុនប្រដាល់បុរាណខ្មែរឲបានជ្រាបថា ខ្ញុំជ័យ សុីនេត និងឈប់ទទួលការប្រកួតតាមស្ថានីយទូរទស្សន៍ទៀតហើយ(និយាយរួមគឺឈប់តែម្តង+បើចង់ដឹងខ្ញុំប្រាប់គឺបញ្ហាសុខភាព)+តែចង់ប្រាប់ថាស្រលាញ់ និងចូលចិត្តវិស័យក្បាច់គុណបុរាណខ្មែរ បើមានឱកាសខ្ញុំចង់បង្កើតក្លិបប្រដាល់ដោយខ្លួនឯង។"

គួររំឭកថា ជ័យ ស៊ីនេត បានផ្ដើមអាជីពគុនខ្មែរនៅឆ្នាំ២០០០ ហើយក្រៅពីឡើងប្រកួតខ្លួនឯង លោកក៏ជាគ្រូបង្វឹកមួយរូបប្រចាំក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ដែរ។ 

បច្ចុប្បន្ន ស៊ីនេត ក្នុងនាមជាបុរសពោះម៉ាយ ក៏ឆ្លៀតធ្វើការជាជាងដំឡើងផ្ទាំងសូឡាដើម្បីរកប្រាក់ចំណូលបន្ថែមចិញ្ចឹមកូនពីរនាក់ ក្រៅពីមុខរបរជាអ្នកប្រដាល់គុនខ្មែរ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖