+855 16 757 168     samnob@keiladaily.com
KD Logo

ម៉ន ភារម្យ ចង់ឲ្យកូនៗហាត់ប្រដាល់បន្តវេនពីខ្លួន បើពួកគេមាននិស្ស័យ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 162

អ្នកប្រដាល់ គុនខ្មែរមានបទពិសោធ និង ឆ្លងកាត់ សង្វៀន ចាស់វស្សាមួយរូប ម៉ន ភារម្យ បង្ហើបថា ដោយមិនចង់បាត់បង់ អ្នកបន្តវេនវិថីក្បាច់គុនដែលខ្លួនស្រលាញ់ និង ធ្លាក់ប្រឡូកជា ច្រើន ឆ្នាំ កន្លងមក ទោះពុំទាន់មានកូនប្រុស ប៉ុន្តែ រូបគេ ចង់ឲ្យកូនស្រីៗរបស់ខ្លួនចំនួនបីរូប ចាប់អាជីព គុនខ្មែរ នាពេលខាងមុខ ប្រសិនជាពួកគេមាន និស្ស័យ និង ទេពកោសល្យ លើអាជីព ក្បាច់គុនមរតកដូនតាមួយនេះ។


អ្នកស្នងគុនខ្មែរ ដើមកំណើតពី សង្កាត់ព្រែកឯង រាជធានីភ្នំពេញ រៀបរាប់បែបនេះ"៖ សម្រាប់ប្រដាល់ឥឡូវ វាគួរសម ជាង មុនបង។ អាចជួយជីវភាពគ្រួសារបានខ្លះៗ ដែរ បង។ វាអាច ម៉ាទប់ម៉ាទល់ ហើយ អត់មានពេលណា ត្អួញថា ពិបាកទេ។ មួយខែ អាច វ៉ៃបានពីរប្រកួត បង អាចរកបានខ្លះ ដើម្បីជួយគ្រួសារ។ មានប្រពន្ធហើយ បង កូនបីនាក់ ស្រីទាំងបី អត់មានប្រុសទេ។ ចាំ មើលចំណង់ចំណូលចិត្ត កូនៗដែរ ហើយណាមួយ ចង់យកកូនមួយទៀត ក្រែង បាន ប្រុសស្នងត្រកូល។ បើយើង ឈប់ប្រដាល់ទៅ យើង អត់មានកូនប្រុសបន្តពូជ ហើយយើង មានតែកូនស្រីទៀត ពួកគេអត់មានហាត់ប្រដាល់ទៀត នោះ ចឹង យើង វាស្ដាយវិស័យកីឡាដែល ខំហាត់ និ ង ប្រឡូកមក ច្រើនឆ្នាំ ។ អត់អីទេបង យើង សួរ កូនស្រីដែរ បើកូន វាចង់ហាត់ យើង នឹង ខំបង្ហាត់វា។ តែ បើកូនវា អត់ចង់ ឲ្យពួកគេ ធ្វើការ ងារ តាមធម្មតា ទៅ។"

សិស្ស ប្អូន ជើង ខ្លាំង ម៉ន សាម៉េត រូបនេះ បន្ដែម ថា ប្រដាល់ គុនខ្មែរ ជា អាជីព មួយ ល្អ ប្រសើរ សម្រាប់ខ្លួន ព្រោះ បើខំអភិវឌ្ឍខ្លួនឲ្យរីកចំរើន នោះនឹង មានទាំង កេរ្ត៍ឈ្មោះ កិត្តិយស និង ជីវភាព ស្រាលផង ដែរ ។

ភារម្យ បន្ត ៖ “សម្រាប់ខ្ញុំ គិត ថា មិនរកអីល្អជាង អាជីព ប្រដាល់ហ្នឹង ទេ បង។ យើង ឡើង វ៉ៃមួយភ្លេតៗ គ្រាន់តែ ថា យើង ចំណាយកម្លាំង បន្តិច បាន លុយមកស្រួល។ បើធ្វើការ ឲ្យគេ។ គេស្ដីឲ្យមុខក្រោយ ពិបាក ណាស់។ ប្រដាល់ មិនមែនជា កីឡាមួយ អត់ប្រយោជន៍ទេបងប្អូន។ បើយើង ខំប្រឹង ហាត់ វ៉ៃឲ្យឡើង វា អាចរកលុយឲ្យយើង បានច្រើន ដែរ ។ បើយើង ខំហ្វឹកហាត់ មានឈ្មោះល្បីដូចគេ យើង មានទាំង កេរ្តិ៍ឈ្មោះ មានទាំង កិត្តិយស និងមានមុខមាត់បង”។

សូមបញ្ជាក់ ថា ម៉ន ភារម្យ ជា អ្នកប្រដាល់ គុនខ្មែរ ទម្ងន់ស្រាល មួយរូប ឆ្លងកាត់បទពិសោធទាំង សង្វៀនក្នុង និង ក្រៅស្រុក ដូចជា នៅ ថៃ ជា ដើម ក្រោយចាប់ផ្ដើមប្រឡូកអាជីព នា អំឡុង ឆ្នាំ ២០០៩។ សព្វថ្ងៃ អ្នកប្រយុទ្ធគុនខ្មែរ រូបនេះ ហ្វឹកហាត់ នៅ ក្លិបប្រដាល់ យុវជនគុនខ្មែរ ពន្លឺព្រែកឯងកំចាត់គ្រឿងញៀន ដែល បង្វឹក ដោយគ្រូ ម៉ាង ម៉ន៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖