+855 16 757 168     samnob@keiladaily.com
KD Logo

វិបត្តិ COVID 19 ធ្វើឲ្យ ឡុង សុវណ្ណឌឿន បង្ខំចិត្តប្រកាសលក់ផ្ទះបន្ទាន់

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1890

អ្នកប្រដាល់គុនខ្មែរ ឡុង សុវណ្ណឌឿន បានសម្រេចចិត្តប្រកាសដាក់លក់ផ្ទះរបស់ខ្លួនដែលទើបទិញកាលចុងឆ្នាំ២០១៩កន្លងទៅ ដោយសារមិនអាចទប់ទល់ថ្លៃចំណាយប្រចាំខែអំឡុងវិបត្តិជំងឺ COVID 19 ដែលធ្វើឲ្យរាំងស្ទះមុខជំនួញផ្សេងៗ។


គេហដ្ឋានដែលសិស្សគុនក្លិបសាលវ័ន្ដគុនខ្មែរប្រកាសលក់នេះមានទីតាំងនៅភូមិ០៤ សង្កាត់ច្រាំងចំរេះទី០១ ខណ្ឌឫស្សីកែវ។ 

អតីតម្ចាស់ខ្សែក្រវាត់ PNN ឆ្នាំ២០១៦ លម្អិតបែបនេះ "៖ដោយសារក្ស័យធនបន្ទាប់ពីមានបញ្ហា COVID 19 ធ្វើឲ្យបាត់បង់អតិថិជនដែលតែងតែគាំទ្រផ្ទះគុនខ្មែរ។ ថ្លៃផ្ទះក៏ឡើងថ្លៃ ត្រូវចំណាយលើទឹកភ្លើងទៀត ហើយអាជីវកម្មទឹកសុទ្ធក៏ស្ងាត់ និងត្រូវចំណាយថ្លៃចាយវាយប្រចាំថ្ងៃ ថ្លៃសាលាកូន សរុបជាង៣០០០ដុល្លារទៀត។ ផ្ទះប្រកាសលក់ហ្នឹង ខ្ញុំត្រូវសហការពីធនាគារ ដល់អ៊ីចឹងទៅ មិនអាចរត់រួចទេ ក៏សម្រេចចិត្តប្រកាសលក់តែម្ដង។"

សម្រាប់អ្នកមានចំណាប់អារម្មណ៍អាចទាក់ទងទៅកីឡាករ ឡុង សុវណ្ណឌឿន តាមលេខទូរសព្ទ 093/017776616៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖