+855 16 757 168     samnob@keiladaily.com
KD Logo

ឃួន ឡាំងកូស៊ីន ថា បើមិនអាចឈ្នះប៊ុន សុធា ក៏មិនបណ្ដោយឲ្យសន្លប់ដែរ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 712

ថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២០ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់ អធិរាជគុនខ្មែរ ISI PALM-ISI PIPE នៅ PNN នឹងវិលត្រលប់មកវិញ ដោយប៊ុន សុធា ត្រូវជួបជាមួយឃួន ឡាំងកូស៊ីន។


មុនឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់ឆ្ពោះទៅជម្រុះខ្សែក្រវាត់មាសនេះ កូស៊ីនដែលជាកូនសិស្សរបស់អតីតអ្នកប្រដាល់ សាន សៅយ៉ាន់ បានទម្លាក់កីឡាករថៃ ណាខនលួង ខណៈសុធា មកពីសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទឈ្នះកីឡាករថៃ ចៅផាហ៊ីន។

ជំនួបរវាងអ្នកប្រយុទ្ធវ័យក្មេងកម្ពុជាទាំងពីរខាងលើត្រូវបានអ្នកទស្សនាភាគច្រើនមើលឃើញថា ប៊ុន សុធា អាចមានប្រៀបច្រើន ជាពិសេសកូនសិស្សលោក ធន់ សុភា រូបនេះក៏ធ្លាប់ឈ្នះសិស្សច្បងកូស៊ីន ថែមទៀត គឺកីឡាករ សុខ ធី។

យ៉ាងណា កូស៊ីន ឬប៉េប៉េ អះអាងថា ប្រសិនបើមិនអាចឈ្នះសុធាមែននោះ ក៏គេនឹងព្យាយាមវាយឲ្យបាន៥ទឹកពេញ។


កូស៊ីន រៀបរាប់បែបនេះ "៖ទោះបីខ្ញុំមិនឈ្នះក៏ខ្ញុំស៊ូបាន៥ទឹកដែរ ខ្ញុំមិនសន្លប់ដាច់ខាត។"

អធិរាជគុនខ្មែរ ISI PALM-ISI PIPE នៅ PNN ផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង១២ថ្ងៃត្រង់តទៅ៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖