+855 16 757 168     samnob@keiladaily.com
KD Logo

កូនសិស្សជើងថ្មីលោក អេ ភូថង ម្នាក់ប្ដេជ្ញាក្រសោបឱកាសនៅស៊ីហ្គេម២០២៣

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 421

អ្នកប្រដាល់ជើងថ្មី ឌុន សុផុត បានចាត់ទុកតំណែងជើងឯកអ្នកប្រដាល់គុនខ្មែរនៅ BTV ជាកម្លាំងចិត្តសម្រួចសមត្ថភាពឆ្ពោះទៅកាន់ជោគជ័យបន្តបន្ទាប់ទៀត ជាពិសេសបំណងបង្ហាញខ្លួននៅព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ លើទឹកដីព្រះរាជាណាចក្រកម្ពុជា។


កូនសិស្សលោក អេ ភូថង សង្កត់ធ្ងន់ថា នឹងព្យាយាមអភិវឌ្ឍខ្លួនបន្ថែមទៀត និងចង់ប៉ះរៀមច្បងល្អៗ ក៏ដូចជាឱកាសប្រកួតជាមួយកីឡាករបរទេស។

ម្ចាស់ពាន Cambodia អ្នកប្រដាល់គុនខ្មែរដំណើរឆ្ពោះទៅស៊ីហ្គេម២០២៣បង្ហាញការប្ដេជ្ញាចិត្តបែបនេះ "៖ខ្ញុំសប្បាយចិត្តដែលបានដណ្ដើមបានលេខមួយ និងខំប្រឹងថែមទៀតដើម្បីបានជោគជ័យថែមទៀត។ នេះជាការប្រកួតលើកដំបូងរបស់ខ្ញុំ។ ម្យ៉ាងទៀតបន្ទាប់ពីនេះខ្ញុំនឹងខំប្រឹងពង្រឹងសមត្ថភាពដើម្បីអាចប៉ះសិស្សច្បង ហើយខ្ញុំក៏ចង់បង្ហាញខ្លួននៅស៊ីហ្គេម២០២៣ ព្រោះជាកិត្តិយសមួយ ហើយគេក៏អាចស្គាល់យើងច្រើន។"


ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រទម្ងន់៦០គីឡូក្រាម កាលថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០ សុផុត មកពីក្លិបអេភូថងកីឡាបានយកឈ្នះផាន់ ប៊ុនរ៉ុង របស់សមាគមកីឡាប្រដាល់នៃកងយោធពលខេមរភូមិន្ទ ដោយពិន្ទុ៕

អត្ថបទ ៖ អភ័យវង្ស




សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖