+855 16 757 168     samnob@keiladaily.com
KD Logo

ប៊ុន សុធា ថា ខ្លួនបានត្រៀមមួយឈុតតែម្ដងចាំទទួលឡាំងកូស៊ីន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 122

បន្ទាប់ ពី ឃួន ឡាំងកូស៊ីន បោះពាក្យចង់ឈ្នះ និង ប្ដេជ្ញាយកខ្សែក្រវាត់ ប្រាក់ កម្មវិធី “អធិរាជគុនខ្មែរ ISI PALM-ISI PIPE” នៅ ភីអិនអិន ក្នុងជំនួប ប៉ះគ្នា នា ថ្ងៃអាទិត្យ ទី ២៤ ខែឧសភា ចុង សប្ដាហ៍នេះ ស្រាប់តែ ប៊ុន សុធា ក៏បាន បង្ហាញមហិច្ឆតាប្រយុទ្ធ មិនខ្លាចចាញ់ផង ដែរ ដើម្បី ប្រជែង ជ័យជម្នះរៀងៗ ខ្លួន នៅ វគ្គផ្ដាច់ព្រ័ត្រ ស្វែងរកម្ចាស់ខ្សែក្រវាត់ ប្រាក់ទី ៣ ដ៏កក្រើកមួយនេះ ។

ម្ចាស់ខ្សែក្រវាត់ ពីរខ្សែ រូបនេះ អះអាង ថា ខ្លួន បាន បង្កើនការ ហ្វឹកហាត់ យ៉ាង ខ្លាំងក្លា និង ត្រៀមរួចរាល់ សម្រាប់ តតាំង នឹង ឃួន ឡាំង កូស៊ីន ប្រជែងយកខ្សែក្រវាត់ ប្រាក់ ដែលជា ក្ដីស្រមៃ ដ៏ធំ របស់ ខ្លួន។


សុធា រៀបរាប់ ៖ “ និយាយ ទៅ ខ្ញុំត្រៀមខ្លួនបានល្អ។ និយាយរួមតាំងពី ប្រកួតមក ហ្វឹកហាត់ជាប់មក រហូត ។ មានពង្រឹង ច្រើនបង។ ពីមុនមានតែ កែង និង ជង្គង់ មែន តែឥឡូវខ្ញុំ មិនមែនមានតែ ពីរ ដូចមុនទេ គឺមានមួយ ឈុត តែម្ដង ។ និយាយទៅ មកដល់វគ្គនេះហើយ ខ្ញុំក៏ចង់បានខ្សែក្រវាត់ គាត់ ក៏ចង់បានខ្សែក្រវាត់។ ហើយវគ្គនេះ ក៏មិនមែនវគ្គវិលជុំ ដែរ គឺឈ្នះ បានខ្សែក្រវាត់ តែម្ដង ។ ហើយខ្សែក្រវាត់ប្រាក់នេះ ក៏ជា ក្ដីស្រមៃ ធំ របស់ ខ្ញុំតាំង ពី រដូវកាលទី១។ ចឹង ខ្ញុំត្រូវតែ សម្រេចក្ដីបំណងរបស់ខ្ញុំឲ្យបាន ។ ទោះបាន ឬមិនបាន ក៏ខ្ញុំប្រឹង អស់ពីសមត្ថភាព ដែរ ព្រោះ កីឡាករ វា មានឈ្នះ មានចាញ់។ ចុងក្រោយ ខ្ញុំក៏មានសារ ទៅ ប្អូន ឃួន ឡាំងកូស៊ីន ដែរ ថា ថ្ងៃអាទិត្យ នេះ ជួប គ្នា ហើយ សង្ឈឹម ថា នឹង ធ្វើបានល្អទាំងពីរនាក់ និង ប្រឹង អស់ពីសមត្ថភាព ដូចគ្នា”។

ប៊ុន សុធា បញ្ជាក់ ថា ទោះមានជំនឿចិត្ត ខ្ពស់ និងដាក់ គោលដៅប្រជែង យកខ្សែក្រវាត់ ប្រាក់ឲ្យបាន យ៉ាងណាក្ដី ប៉ុន្តែ កន្លងមក ខ្លួនពុំដែល មានចេតនា មើលស្រាលសមត្ថភាព ឃួន ឡាំង កូស៊ីន នោះឡើយ ពោលនឹង ខិតខំប្រឹង ប្រែង អស់ពីសមត្ថភាពរបស់ ខ្លួន ។

កូនសិស្សលោក ធន់ សុភា និងលោក តឹក ឡៃ បន្ថែម ៖ “និយាយទៅ រឿង ហ្នឹង ជា រឿងយល់ច្រឡំ។ និយាយរួម ខ្ញុំអត់ដែលមានចេតនា មើលងាយ ឃួន ឡាំងកូស៊ីន នោះទេ។ ទោះ មួយរយៈកន្លងមក គាត់ វ៉ៃរាងធ្លាក់មែន។ តែ ខ្ញុំអត់ដែលហ៊ានមើលងាយ ឬ ប្រមាថ គាត់ទេ។ និយាយទៅ ដល់វគ្គនេះ ហើយ ខ្ញុំអត់មានគិត ថា សង្ឃឹម ប៉ុន្មានៗភាគរយទេ។ ដល់វគ្គនេះ ខ្ញុំត្រូវតែ សង្ឃឹម ថា ខ្លួនឯងឈ្នះ។ ថ្ងៃអាទិត្យ នេះ ខ្ញុំសង្ឍឹម៧០ភាគរយ ថា នឹង យកខ្សែក្រវាត់ ប្រាក់ជូនលោកគ្រូឲ្យបាន ។ នៅ លើសង្វៀន នឹង ដឹង បង។ ហើយ បើខ្ញុំមានឱកាស ខ្ញុំនឹង អត់ទុកទេ”។


សូមជម្រាបថា ក្រៅពីគូដណ្ដើមខ្សែក្រវាត់ប្រាក់ រវាង ប៊ុន សុធា និង ឃួន ឡាំងកូស៊ីន នា ថ្ងៃអាទិត្យ ទី ២៤ ខែឧសភា ចុង សប្ដាហ៍នេះ មាន អមដោយគូឯក មិត្តភាព ជាតិយ៉ាង ជក់ចិត្ត ម៉ន សាម៉េត ស្វាគមន៍ សិស្ស ប្អូន ជំនាន់ក្រោយ គង់ ហូវ រួមទាំង គូពិសេសចំនួន ៤គូទៀត ផង ដែរ ផ្សាយផ្ទាល់ ចាប់ពីម៉ោង ១២ ថ្ងៃត្រង់តទៅ លើកញ្ចក់ទូរទស្សន៍ PNN ហ្វេសប៊ុក PNN Sports និងផេកហ្វេសប៊ុក ISI STEEL៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖