+855 16 757 168     samnob@keiladaily.com
KD Logo

អធិរាជ​គុន​ខ្មែរ ISI PALM-ISI PIPE សប្ដាហ៍នេះកាត់ក្ដីរកម្ចាស់ខ្សែក្រវាត់ប្រាក់ទី៣

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1693

ថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២០ កម្មវិធីអធិរាជគុនខ្មែរ ISI PALM-ISI PIPE នៅ PNN នឹងវិលត្រលប់មកវិញសាជាថ្មីជាមួយការប្រកួតដ៏អស្ចារ្យវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់ទី៣ ដោយប៊ុន សុធា ត្រូវជួបជាមួយឃួន ឡាំងកូស៊ីន។


មុនឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់ឆ្ពោះទៅជម្រុះខ្សែក្រវាត់មាសនេះ កូស៊ីនដែលជាកូនសិស្សរបស់អតីតអ្នកប្រដាល់ សាន សៅយ៉ាន់ បានទម្លាក់កីឡាករថៃ ណាខនលួង ខណៈសុធា មកពីសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទឈ្នះកីឡាករថៃ ចៅផាហ៊ីន។

ដូច្នេះចុងសប្ដាហ៍នេះ តើរវាង ឥន្ទ្រីទេពស្លាបដែក ប៊ុន សុធា និង នាគរាជជំទង់ជាយដែន ឃួន ឡាំងកូស៊ីន អ្នកណានឹងក្លាយជាអធិរាជខ្សែក្រវាត់ប្រាក់ទី៣ បន្ទាប់ពីអេលីត ចំរើន និងអេ ណារ័ត្ន?

លើសង្វៀនតែមួយ ខ្លាចាស់កំពូលល្បិច ម៉ន សាម៉េត សាកថ្វីដៃនិង ជើងរន្ទៈឥតស្រមោល គង់ ហូវ។

ជាមួយគ្នានេះក៏មានអមដោយគូមិត្តភាពពិសេសៗ ដកស្រង់បច្ចេកទេសជាច្រើនគូទៀត។

កុំភ្លេចរង់ចាំតាមដានទស្សនាលើកញ្ចក់ទូរទស្សន៍ ភីអិនអិន និងលើទំព័រហ្វេសប៊ុក PNN Sports ទំព័រហ្វេសប៊ុក ISI Steel នាថ្ងៃអាទិត្យ ទី២៤ ខែឧសភា ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖