+855 16 757 168     samnob@keiladaily.com
KD Logo

ថ្នាលគុនខ្មែរ អម ខេម ឆ្លៀតធ្វើការយប់បន្ថែមលើអាជីពគុនខ្មែរ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 70

ក្រោយបោះបង់ការប្រកួតត្រឹមទឹកទី២ ក្រោមថ្វីដៃអ្នកស្នងគុនខ្មែរវ័យក្មេង ពេជ្រ បណ្ឌិត នៅលើសង្វៀន អធិរាជគុនខ្មែរ ISI PALM-ISI PIPE នៅភីអិនអិន កាលពីថ្ងៃ អាទិត្យ កន្លងទៅ សិស្សគុនក្លិប អារុណរះកីឡា អម ខេម បង្ហើបប្រាប់អ្នកយកព័ត៌មានកីឡាភីអិនអិនថា មូលហេតុដែលរូបគេពុំកើនឡើកកម្រិតសមត្ថភាព និងឆាប់អស់កម្លាំង ឈានដល់ការបោះបង់ការប្រកួតក្នុងទឹកទី២ ព្រោះការហ្វឹកហាត់មិនពេញលេញ ដោយសារត្រូវឆ្លៀតធ្វើការរោងចក្រនៅពេលយប់បន្ថែមពីលើអាជីពគុនខ្មែរ ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ។


កីឡាករដែលត្រូវរ៉ាបរងបន្ទុកគ្រួសារទាំងស្រុងរូបនេះ បានរៀបរាប់ថា ដ្បិតបានកម្រៃគួរសមពីការឡើងសង្វៀនប្រកួតពិតមែន តែពុំទាន់គ្រប់គ្រាន់នូវឡើយសម្រាប់ការផ្គត់ផ្គង់ជីវភាពដែលគ្មានឪពុកនៅក្នុងបន្ទុក ដូច្នេះទើបសម្រេចចិត្តបន្ថែមការងារ ៖ «ចំពោះសមត្ថភាពខ្ញុំរៀងចុះខ្សោយបន្តិច ព្រោះខ្ញុំត្រូវឆ្លៀតធ្វើការយប់ទៀត ដើម្បីរកលុយផ្គត់ផ្គង់គ្រួសារ។ ខ្ញុំធ្វើការរោងចក្រចូលម៉ោង៧យប់ ចេញម៉ោង៧ព្រឹកវិញ ហើយនៅកន្លែងហ្វឹកហាត់ខ្ញុំបានសុំគ្រូចូលហាត់ម៉ោង៤ល្ងាច ចឹងហាត់បានតិចតួច។ បន្ទុកជីវភាពរាល់ថ្ងៃពិបាកបង ព្រោះត្រូវផ្គត់ផ្គង់លើប្អូនសិក្សាផង ហើយម្ដាយផង ព្រោះខ្ញុំអត់មានឪពុកទេ។» 

បន្ថែមលើបញ្ហានេះ កីឡាករមានដើមកំណើតពីខេត្តព្រៃវែង បានបន្តថា ព្រោះសុខភាពមិនអំណោតផល ដោយសារខំប្រឹងរកកម្រៃទាំងយប់ទាំងថ្ងៃ ទើបរូបគេធ្លាប់សម្រេចចិត្តសុំលោក អាត សំរិទ្ធ ដែលជាគ្រូបង្វឹក បោះបង់អាជីពលើសង្វៀនម្ដងរួចមកហើយ តែដោយចិត្តនៅស្រលាញ់វិស័យមួយនេះ និងសម្លឹងឃើញទីផ្សារប្រកួតច្រើនទើបត្រឡប់មកវិញ។

អម ខេម បន្ថែម «បើនិយាយពីប្រកួតសារមុនខ្ញុំប្រកួតបានញឹកដែរ តែដោយសារសុខភាពខ្ញុំវាចុះខ្សោយពេក ខ្ញុំសុំគ្រូឈប់ម្ដងហើយ តែដោយសារខ្ញុំស្រលាញ់វិស័យនេះខ្លាំងពេកខ្ញុំក៏សុំគ្រូបចូលហាត់វិញ។»


គួរបញ្ជាក់ថា អ្នកប្រដាល់ជើងថ្មី អម ខេម មានស្ថិតិឡើងប្រកួតបានជាង១០ដងប៉ុណ្ណោះ ក្នុងការប្រឡូកលើវិថីគុនខ្មែរនេះបានជាង១ឆ្នាំ ដោយប្រកួតចុងក្រោយចាញ់ក្រោមថ្វីស្នៀតសិស្សគុន ចលនាយុវជនកម្ពុជា១៥៧ ពេជ្រ បណ្ឌិត នៅលើសង្វៀន អធិរាជគុនខ្មែរ ISI PALM-ISI PIPE នៅភីអិនអិន៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖